“KHMER – THAI FIGHT” អ្នកប្រដាល់ខ្មែរ៤រូបទទួលជ័យជំនះទាំង៤

1379

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រដាល់ “THAI FIGHT 2017” ក្នុងវគ្គជម្រុះជុំទី១ នាយប់ថ្ងៃទី២៥វិច្ឆិកានាពហុកីឡដ្ឋាន ជាតិអូឡាំពិកអ្នកប្រដាល់កម្ពុជាប្រកួតឈ្នះអ្នកប្រដាល់បរទេសទាំង៤រូបដូចគ្នា ។ ក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd.ជាអ្នកឧបត្ថម្ភធំសម្រាប់ព្រឹត្តិការណ៍នេះបានឲ្យដឹងថាពួកយើងបានរៀបចំកម្មវិធីប្រដាល់ដែលមានឈ្មោះថា Isuzu Cup អស់រយៈពេលជាង 28 ឆ្នាំមកហើយ ដែលជាកម។វិធីផ្សាយផ្ទាល់រយៈពេលវែង និងជាកម្មវិធីប្រដាល់ដែលមានប្រជាប្រិយភាពជាងគេនៅប្រទេសថៃ។

ណាតសៀកនិនក្លិបអារុណរះកីឡាដែលប្រកួតក្នុងប្រភេទទម្ងន់៥៦គីឡូក្រាមនោះឈ្នះអ្នកប្រដាល់ប្រេស៊ីល ចូណាថាន់ ស៊ីលវ៉ា(Jonathan Silva)មុនស្នូរជួងបញ្ចប់ទឹកទី១។

ឃុនឌីម៉ាម្ចាសាំមេដាយមាសស៊ីហ្គេមទម្ងន់៦៣,៥០គីឡូក្រាមរបស់ក្លិបរស្មីភូមិគាបខេត្តឈ្នះអ្នកប្រដាល់រុស្ស៊ីទ្មីទ្រី ម៉ដវីណូវ(Dmitrii Morvinov)ដោយពិន្ទុ ។

ឡៅ ចិត្រាក្លិបទ័ពឆ័ត្រយោ៩១១ប្រកួតឈ្នះអ្នកប្រដាល់រុស្ស៊ីកាស្ប៊ើក អាលីស៊ុលតាណូវ(Kazbek Alisultanov)ដោយពិន្ទុ និង ម៉ឺន សុភាសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតឈ្នះអ្នកប្រដាក់ណ័រវ៉េសម៉ូហាម៉ាដ ខាលីល(Muhammad Khalil)ដោយពិន្ទុដែរ ។

ចំពោះ៤គូទៀតដែលជាជំនួបរវាងថៃជាមួយបរទេសដែរនោះអ្នកប្រដាល់សៀនឆៃ ភី ខេ សៀនឆៃ (Seanchai P.K.Seanchai)ប្រកួតឈ្នះអ្នកប្រដាល់អាមេរិកArthur Sorsor ដោយពិន្ទុ ។អ្នកប្រដាល់ថៃភី ធី ធី ភេតរុងរឿង(P.T.T Patchrungrueng)ប្រកួតឈ្នះពិន្ទុអ្នកប្រដាល់ទួរគី Gokhan Boran ។អ្នកប្រដាល់ថៃសៀនសាត្រាន ភី ខេ សៀនឆៃ(Seansathrarn P.K Seanchai)ប្រកួតឈ្នះអ្នកប្រដាល់ប្រេស៊ីលThiago Goulateដោយពិន្ទុ និង មួយគូទៀតអ្នកប្រដាល់ថៃស៊ុត សាកន ស៊ ឃ្លីនមី(Sudsakorn Sor Klinmee)ឈ្នះអ្នកប្រដាល់អ៊ុយក្រែន Oleksandr Moisa ដោយពិន្ទុដែរ ។

IMG_20171127_124857_368