រថភ្លើងឥណ្ឌារត់ខុសគោលដៅចម្ងាយ១៦០គ.មទើបដឹងថាខុសផ្លូវ

2231

ប្រជាកសិករឥណ្ឌា១៥០០នាក់ដែលបានធ្វើដំណើរតាមរថភ្លើងនាពាក់កណ្តាលយប់ឆ្ពោះទៅភាគខាងលិចរដ្ឋមហាស្ត្រា ដែលក្រោយពីធ្វើដំណើរជាច្រើនម៉ោងរួចមក ស្រាប់តែនាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះ ដឹងថាផ្លូវដែលខ្លួនកំពុងធ្វើដំណើរនោះមិនមែនឆ្ពោះទៅផ្ទះរបស់ខ្លួនទេ ប៉ុន្តែបែរជាធ្វើដំណើរខុសគោល ដៅក្នុងចម្ងាយ១៦០គ.មទៅហើយ។កសិករទាំងនោះបាននិយាយថារថភ្លើងត្រូវធ្វើដំណើរទៅកាន់ទីក្រុងមហាស្ត្រាដោយឆ្លងកាត់តាមផ្លូវនៃរដ្ឋអ៊ូតាប្រាដេស,រដ្ឋរ៉ាចាថាន និងរដ្ឋហ្គូចារ៉ាត ប៉ុន្តែមិនដឹងថាដោយ សារមូលហេតុអ្វីបានជារថភ្លើងនេះធ្វើដំណើរខុសទិសដៅបែបនេះទៅវិញ។លោកSagar Shambhushetជាកសិករដែលជិះលើរថភ្លើងនោះបាននិយាយថា៖យើងចេញដំណើរពីរដ្ឋមហាស្ត្រា នៅម៉ោង១០ថ្ងៃជិតត្រង់ហើយត្រូវទៅដល់រដ្ឋអ៊ូត្រាប្រាដេសនៅពាក់កណ្តាលយប់ ប៉ុន្តែមិនដឹងយ៉ាង ណាស្រាប់តែរថភ្លើងធ្វើដំណើរមករដ្ឋMadhaឯណោះវិញឆ្កុយ។រថភ្លើងបានឈប់ តែយើងបានតវ៉ាឲ្យពួ កគេដឹកយើងត្រឡប់ទៅផ្ទះវិញ តែអ្នកទទួលខុសត្រួវរថភ្លើងបែរជាបដិសេធន៍។រឿននេះមិនខុសអីពីយើ ងចេញដំណើរពីភ្នំពេញទៅបាត់ដំបងតាមផ្លូវជាតិលេខ៥ពេលទៅដល់ស្ពានព្រែកក្តាមអ្នកបើកបររថយន្តបែរជាឆ្លងស្ពានឆ្ពោះទៅផ្លូវជាតិលេខ៦ទៅកាន់ទីប្រជុំជនស្គន់ហើយបន្តដំណើរទៅខេត្តកំពង់ចានវិញនោះទេ៕

_98877576_gettyimages-512198090