ខ្សែភាពយន្តរបស់ផលិតកម្មBollywoodរឿងPadmavatiត្រូវបានពន្យាការបញ្ចាំងនៅក្នុងប្រទសឥណ្ឌាក្រោយពីមានការតវ៉ាប្រឆាំងយ៉ាងខ្លាំងពីអ្នកកាន់សាសនាហិណ្ឌូថាមានឈុតខ្លះបានប្រមាថទៅលើសាសនារបស់ខ្លួន។ខ្សែភាពយន្តនេះបានរំលឹកឡើងវិញអំពីព្រះអង្គម្ចាស់ក្សត្រីហិណ្ឌូមួយអង្គកាលពីស.វទី១៤ ដែលពេលនោះប្រទេសស្ថិតក្រោមការកាន់កាប់របស់ស្តេចដែលកាន់សាសនាមូស្លឹមAlauddin Khiiji។ខ្សែភាពយន្តដែលនិយាយភាសាAwadiនេះបានលើកសរសើរម្ចាស់ក្សត្រីPadmavatiដែលបានធ្វើអត្ត ឃាតទៅតាមស្វាមីរបស់ខ្លួនដើម្បីការពារកិត្តិយសរបស់ព្រះនាងពីការប្រមាថមាក់ងាយណាមួយពីការឈ្លានពានរបស់ព្រះចៅអធិរាជមូស្លឹមKhiijiដែលបានសម្លាប់ស្វាមីរបស់ខ្លួន។ដោយក្តីគោរពយ៉ាងស្មោះ ស្មគ្រចំពោះម្ចាស់ក្សត្រីPadmavatiជាទីសក្ការៈរបស់ខ្លួនអ្នកកាន់សាសនាហិណ្ឌូមិនចង់ឲ្យអ្នកណាមួយមកសម្តែងធ្វើជាតួអង្គនោះឡើយ ដែលមាន័យជាការប្រមាថធ្ងន់ធ្ងរណាស់ទៅលើបារមីនិងភាពស្វាមីភ ក្តិរបស់ព្រះនាង៕

លទ្ធផលរូបភាពសម្រាប់ Padmavati