អ្នកប្រដាល់វ័យក្មេងកម្ពុជាធឿន ធារ៉ា និងវេង សុភ័ក្រ្ត ត្រៀមជួបជើងខ្លាំងថៃនៅលើសង្វៀនឆ្មាខ្មៅ

2133

ភ្នំពេញ: ធឿន ធារ៉ាមកពីសមាគមប្រដាល់ក្រសួងកសិកម្មប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃឈ្មោះភេច អារុណ (Pheach Arun)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម នៅលើសង្វៀនឆ្មាខ្មៅរបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី២៦វិច្ឆិកា ។

ធារ៉ាគេទើបតែលេចមុខមកវ៉ៃបានប៉ុន្មានប្រកួតប៉ុណ្ណោះតែអ្នកប្រដាល់រូបនេះទំនងជាមិនអន់នោះទេទើបគេ ហ៊ានតស៊ូជាមួយភេច អារុណបែបនេះ ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៦៣ដង ឈ្នះ៥៥ដង ចាញ់ ៧ ដង និងស្មើពិន្ទុ ១ដង ។

ភេច អារុណគេធ្លាប់មកប្រកួតស្រុកខ្មែរញឹកញាប់ដែរដែលការប្រកួតភាគច្រើនគេបានទទួលជ័យជំនះហើយ គេប្រកួតតែជាមួយអ្នកប្រដាល់កំពូលៗរបស់កម្ពុជាប៉ុណ្ណោះ ។ គេមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៧៩ ដង និងចាញ់១០ដង ។ នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ទាំង ២ រូបនេះជួបប្រកួតគ្នានរណាឈ្នះទាយសាកមើល ?

Theun-Theara-Pheach-Arun [800x600]

ចំនែកឯកីឡាករថៃ លូម លេង(Loom Leng)ដែលទើបតែស្ពាយខ្សែក្រវាត់ពីស្រុកខ្មែរដែលអមដោយលុយរង្វាន់៥.០០០ដុល្លារ ផងនោះនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់កម្ពុជាវេង សុភ័ក្រ្តរបស់ក្លិបទ័ពឆ័ត្រយោង៩១១ ។ជាអ្នកប្រដាល់ល្អកែង ជង្គង់និងទាត់សូម្បីតែសិស្សច្បងរបស់សុភ័ក្រ្តគឺរឿង រ័ត្នក៏ត្រូវអ្នកប្រដាល់ថៃរូបនេះវាយឲ្យសន្លប់ដែរពេលនេះសុភ័ក្ត្រ គេត្រូវសងសឹកជូនសិស្សច្បង់របស់គេតែមិនដឹងថាគេធ្វើបានសម្រេចឬក៏យ៉ាងណានោះឡើយ ។

សុភ័ក្រ្តមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦៣ដង ចាញ់ ១១ដង និងស្មើពិន្ទុ ១ ដង គេក៏ជាអ្នកប្រដាល់ដែល មានរបៀបវ៉ៃមិនអន់នោះទេជង្គង់ និង កែងរបស់គេមិនស្រួលទប់ទល់ឡើយតែអ្នកប្រដាល់រូបនេះវ៉ៃជាមួយបរទេស មិនសូវជាជួបសំណាងល្អនោះទេ ។

លូម លេងវិញគេទាត់បានល្អណាស់ភាគច្រើនគេទាត់ចំៗថ្គាម ឬ កញ្ចឹង ក គូប្រកួតតែម្ដង ។ គេមានប្រវត្តិ ប្រកួតចំនួន៧៦ដង ឈ្នះ៦៣ដង ជាញ់១២ដង និងស្មើពិន្ទុ ១ ដង ។ជំនួបមួយនេះនរណាជាអ្នកក្ដោបក្ដាប់ជ័យជំនះ ?
Veng-Sopheak-Loom-Leng [800x600]