អ្នកលក់ដូនៅតាមដងផ្លូវនៃផ្សាវត្តព្រះវិហាសួគ៏ធ្វើឲ្យអ្នកស្រុក និងធ្វើដំណើរងាយស្រួលទិញរបស់របហូបនិងសំលៀកបំពាក់

10372

(កណ្តាល) ៖ ការលក់នំចំណីបន្លែផ្លែឈើតាមចិញ្ចើមផ្លូវនៅផ្សារព្រៃចាស់បានផ្ដល់ភាពងាយស្រួលសម្រាប់អ្នកជាវក្រុមអាជីវករអ្នកលក់នំបញ្ចុក បន្លែផ្លែឈើ បាញ់ហយ បាញ់ឆេវ ចេកចៀន ចេកអាំង នំអន្សម ទឹកអំពៅ ពងទាកូន ត្រីសាច់ ដែល ស្ថិតនៅភូមិ វិហាសួគ៏ឃំុវិហាសួគ៏ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាលក្រុមអាជីវករបាន មមាញឹកក្នុងការលក់ដូរទំនិញរបស់ខ្លួនជូនអតិថិជន។

WhatsApp Image 2017-11-24 at 10.09.10 AM

ជាមួយគ្នានោះក៏បានធ្វើឲ្យពលរដ្ឋជិតឆ្ងាយឬអ្នកធ្វើដំណើរឆ្លងកាត់ទីនោះ មានភាពងាយស្រួលក្នុងការទិញគ្រឿងបរិភោគសម្រាប់ទទួលទានប្រចាំថ្ងៃដោយមិនចាំបាច់ទៅណាឆ្ងាយ។

ម្យ៉ាងវិញទៀតសម្រាប់អ្នកទិញបាយទឹកម្ហូបនំចំណីដើម្បីវេចខ្ចប់យកទៅស្រែប្រាំងក៏មានភាពងាយស្រួលដែរ។ទាំងនេះជាមូលហេតុដែលធ្វើឲ្យអាជីវករអ្នកលក់ដូរជាលក្ខណៈគ្រួសារតាមចិញ្ចើមផ្លូវបានប្រាក់ចំណូលប្រចាំថ្ងៃនិងជួយឲ្យជីវភាពពួកគាត់ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ក្នុងនោះអាជីវករដែលដាក់គ្រែលក់តាមចិញ្ចើមផ្លូវប៉ែកខាងត្បូង ខាងកើត ខាងលិច ផ្សារវិហាសួគ៏នេះសរុបប្រមាណជិត២០០គ្រួសារ និងមានការអនុញ្ញាតិបែងចែកកន្លែងលក់ដោយអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំសណ្ដាប់ធ្នាប់។

បងស្រីម្នាក់ដែលមានគ្រែនៅជាប់និងរបងវត្តព្រះវិហាសួគ៏ បានឲ្យដឹងថា!ជារៀងរាល់ព្រឹកគាត់តែងតែមកអង្គុយលក់បាញ់ឆេវ នៅទីនេះជាប្រចាំ ដោយព្រឹកចេញពីផ្ទះមកលក់លុះដល់រសៀលទើបត្រឡប់ទៅផ្ទះវិញ។

គាត់និយាយថាក្នុងមួយថ្ងៃគាត់លក់បានប្រាក់សរុបចាប់ពី៥ទៅ៧ម៉ឺនរៀល ប៉ុន្តែដល់យើងផាត់សាហ៊ុយប្រាក់ដើមទៅគឺចំណេញបាន២ទៅ៣ម៉ឺនរៀលក្នុងមួយថ្ងៃ។ ដោយ ៖សុីដ្ឋា

WhatsApp Image 2017-11-24 at 10.09.14 AM

WhatsApp Image 2017-11-24 at 10.09.21 AM

WhatsApp Image 2017-11-24 at 10.09.27 AM

WhatsApp Image 2017-11-24 at 10.09.31 AM

WhatsApp Image 2017-11-24 at 10.09.32 AM

WhatsApp Image 2017-11-24 at 10.09.33 AM

WhatsApp Image 2017-11-24 at 10.09.34 AM