ផល សោភ័ណ្ឌ និង សុខ សុវណ្ណ ស្វាមគមន៍អ្នកប្រដាល់ថៃ នៅលើសង្វៀនកំពូលអ្នកប្រយុទ្ធ

39998

ភ្នំពេញ: អ្នកកប្រដាល់ផល សោភ័ណ្ឌក្លិបតាឡីដំរីមានរិទ្ធដែលមិនសូវបង្ហាញមុខច្រើននោះនឹងប្រកួតជាមួយអ្នកប្រដាល់ ថៃNeungtrakan Kor Kamonwat ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម លើសង្វៀនកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែករបស់CNC 

សោភ័ណ្ឌមានប្រវត្តិប្រកួតចំនួន១១១ដង ឈ្នះ៨៦ដង ចាញ់១៩ដងស្មើពិន្តុ៦ដងវាយគូប្រកួតឲ្យសន្លប់បានចំនួន ៥១ដង ។ឯអ្នកប្រដាល់ថៃ Neungtrakan Kor Kamonwatវិញនោះមានប្រវត្តិប្រកួតចំនួន១០៧ដង ឈ្នះ៨៨ដង ចាញ់១៤ដងស្មើពិន្ទុ៥ដងនិងវាយគូប្រកួតឲ្យសន្លប់២០ដង ។

ចាំមើលជំនួបរវាងអ្នកប្រដាល់ទាំង ២ រូបនេះជ័យជំនះបានទៅលើអ្នកប្រដាល់កម្ពុជាផល សោភ័ណ្ឌ ឬ អ្នក
ប្រដាល់ថៃ Neungtrakan Kor Kamonwat ?

Phal-Sophorn-Neungtrakan [800x600]

ចំណែក អ្នកប្រដាល់កម្ពុជាសុខ សុវណ្ណសមាគមប្រដាល់ក្រសួងការពារជាតិដែលមានប្រវត្តិប្រកួតចំនួន១០៤ដង ឈ្នះ៧៦ដង ចាញ់១៩ដង ស្មើ៩ដង និង វាយគូប្រកួតឲ្យ សន្លប់បាន២២ដងនោះប្រកួតជាមួយអ្នកប្រដាល់ថៃPhit Noy Dourngchaiphor ក្នុងប្រភេទទម្ងន់៦០គីឡីក្រាម ។

អ្នកប្រដាល់ថៃ Phit Noy Dourngchaiphor មានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៥៥ដង ចាញ់១២ដងស្មើ ពិន្ទុ៤ដង និង វាយគូប្រកួតឲ្យសន្លប់១០ដង ។ រវាងអ្នកប្រដាល់ទាំង ២ រូបនេះមិនដឹងថានរណាជាអ្នកមានសមត្ថភាព ដណ្ដើមជ័យជំនះនោះឡើយ ។

Sok-Sovan-Phit-Noy [800x600]