សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងបង្រ្កាបអ្នកប្រើប្រាស់នឹងជួញដូុរគ្រឿងញៀនដូចភ្លៀងរលឹម..!

2696

កណ្ដាល:នៅថ្ងៃទី២២-១១-២០១៧ វេលាម៉ោង១១-២០នាទី សមត្ថកិច្ចស្រុកកណ្តាលស្ទឹងបានចុះបង្រ្កាបអ្នកជួញដូរនូវសារធាតុញៀនបានពីរអ្នកនៅចំណុចភូមិសៀមរាបឃុំសៀមរាបស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។

ប្រភពពីរសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងបានអោយភ្នាក់ងារយើងដឹឹងថាជនសង្ស័យទី១មានឈ្មោះ គឹម ណុចភេទប្រុសអាយុ១៧ឆ្នាំមានទីលំនៅភូមិសៀមរាឃុំសៀមរាបស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលមុខរបរជួួញដូរថ្នាំញៀនហើយក៏ធ្លាប់ជាប់ពន្ធនាគារនៅព្រៃសរយះពេល១៨ខែពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនម្ដងរួចមកហើយទី២មានឈ្មោះ ថុន ជីវ័ន្ដ ភេទប្រុស អាយុ១៧ឆ្នាំមានទីលំនៅភូមិបឹងខ្យាងឃុំបឹងខ្យាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល មុខរបរ ជួញដូរថ្នាំញៀន។

វត្ថុតាងចាប់យករួមមានម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនចំនួន៣៤កញ្ចប់ ធំ០១កញ្ចប់កណ្ដាល០១កញ្ចប់និងតូចចំនួន៣២កញ្ចប់ម៉ូតូ០៣គ្រឿង១.ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧គ្មានផ្លាកលេខលេខតួ៩៨៤៧៥២២លេខម៉ាសីុន៩៨៤៧៥២២ ម៉ាកSmashVពណ៌ខ្មៅពាក់ផ្លាកលេខតាកែវ ១c ០១៣៤,លេខតួ ១១៤៥២៧ លេខម៉ាសុីន ១១៤៥២៧៣.ម៉ាក next ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ១CE៧១០៦ លេខតួ ៣០៥៧៩៧,លេខម៉ាសីុន ៣០៥៧៩៧ .ទូរស័ព្ទដៃម៉ាកtrueពណ៌ខ្មៅ០១គ្រឿងនិងសំភារះសំរាប់ប្រើប្រាស់គ្រឿងញៀនមួួយចំនួួន។

ប្រភពបានបន្តទៀតថានៅថ្ងៃ២២ .១១.២០១៧ វេលាម៉ោង ១១:២០នាទីកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងសហការណ៍ជាមួយប៉ុស្ដិ៍នគរបាលសៀមរាបបានចុះបង្រ្កាបទីតាំងប្រើប្រាប់និងជួញដូរគ្រឿងញៀននៅផ្ទះទុកចោលមួយកន្លែងស្ថិតនៅភូមិឃុំចំណុចកើតហេតុខាងលើរួចធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីររួមនិងវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន៣៤កញ្ចប់បញ្ជូនមកអធិការដ្ឋានកសាងសុំណុំរឿចាត់ការតាមនិតិវិធីច្បាប់៕ ដោយសនសុភ័ក្ដ

IMG-20171122-WA0045

IMG-20171122-WA0037

IMG-20171122-WA0039