ជលផលស្រុកលើកដែកភ្ញាក់រលឹកចុះបង្ក្រាបបទល្មើសនេសាទ

5591

ខេត្តកណ្តាល៖ ជយោសង្កាត់រដ្ឋបាលជលផលស្រុកលើកដែកនិងផ្នែករដ្ឋបាលរកាកោងចាប់ផ្តើមរស់ត្រកៀកបន្តិចហើយបានចេញធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទក្នុងផ្ទៃបឹង ។ សកម្មភាពបង្ក្រាបបទល្មើសនេសាទធ្វើឡើងនៅថ្ងៃទី២៣.១១.២០១៧របស់សង្លាត់រដ្ឋបាលជលផលលេីកដែកសហការជាមួយផ្នែករកាកោងដោយមានការចូលរួមពីសហគមន៍នេសាទនៅចំណុចករត្រពាំងធំ(តំបន់អភិរក្ស)ឃំុសណ្តារកាប់កំទេចចោលលូស្បៃមុង១៣លូរបាំង១៣០០ម៉ែត្របង្គោល១០០០ដើមត្រីចំរះុ២០០គីឡូក្រាមនិងចំណុចកន្ទុយព្រែកបាញ់ឆែវឃំុសណ្តារប្រមូលបានលូស្បៃមុង២៥លូរបាំងស្បៃ២៥០០ម៉ែត្របថ្គោល២០០០ដើមត្រីចំរុះប្រមាណ៣០០គីឡូក្រាម ។

ប្រជានេសាទត្រីជាលក្ខណៈគ្រួសារជាច្រើននាក់បានលើកឡើងថា សកម្មភាពបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងក្នុងអាណាចក្រស្រុកលើកដែក ខេត្តកណ្តាលរំពឹងថាបង្ក្រាបដូចភ្លៀងរលឹម និងមានតម្លាភាព ។ ប្រជានេសាទទាំងនោះបានលើកឡើងទៀតថា កន្លងមកជលផលបង្ក្រាបបានមួយចំអិនកំពឹស បន្ទាប់មកចាប់ផ្តើមចុះប្រមូលលុយពីបទល្មើសនេសាទយ៉ាងសកម្មតែម្តង ។

ប្រជាពលរដ្ឋរស់នៅស្រុកលើកដែកបានបង្ហើបឲ្យដឹងដែរថា ពលរដ្ឋក្នុងរបស់គាត់បូករួមមន្ត្រីជលផលផងនោះបានជីកស្រះខាងក្រោយផ្ទះរបស់ពួកគាត់រួចចិញ្ចឹមត្រីឆ្តោ ។ ត្រីឆ្តោយ៉ាងផុលផុសនេះឯងដែលជាដើមចមនាំឲ្យបង្កើតបទល្មើសនេសាទដាក់ឡុកស្បៃមុងខៀវដើម្បីប្រមូលកូនត្រីពីក្នុងបឹងមកបំប៉នត្រីឆ្តោឲ្យឆាប់ធំធាត់និងចាប់លក់នៅលើទីផ្សារ ។ ទន្ទឹមនិងត្រីឆ្តោធំធាត់បានលក់ត្រូវបំផ្លាញកូនត្រីក្នុងបឹងរាប់សឹបតោនឯណោះ ។

គួបផ្សំមន្ត្រីជំនាញជលផលងាប់ត្រគៀកទៀតនោះ បទល្មើសនេសាទកើតមានពាសពេញផ្ទៃបឹងយ៉ាងអាណាធិបតេយ្យ ។ សរុបសេចក្តីមកបង្កើតមន្ត្រីជលផលបំផ្លាញមច្ឆាជាតិគ្មានញញើតដៃ ។ ក្នុងករណីនេះមិនដឹងជានាយកដ្ឋានរដ្ឋបាលជលផលគិតយ៉ាងម៉េចទេ បើមន្ត្រីក្រោមឱវាទដៃម្ខាងបង្ក្រាបដៃម្ខាងទៀតទទួលផលប្រយោជន៌ពីបទល្មើសនេសាទបែបនេះ ។!

2017-11-23-PHOTO-00000269

2017-11-23-PHOTO-00000268

2017-11-23-PHOTO-00000270