ឃាតករលើជនជាតិបូស្នីត្រូវបានរកឃើញពីបទប្រល័យពូជសាសន៍ដ៏រង្គាល

4131

តាមBBCផ្សាយនៅថ្ងៃនេះថា អតីតមេបញ្ជាការកងទ័ពបូស្នីស៊ែបលោកRatko Mladicត្រូវបាន តុលាការអន្តរជាតិទីក្រុងHagueរកឃើញថាបានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ ហើយអាច ប្រឈមមុខទៅនឹងការជាប់ពន្ធនាការអស់មួយជីវិត ពីបទបានចេញបទបញ្ជាឲ្យមានការសម្លាប់រង្គាលនៅក្នុងសង្គ្រាមបូស្នីកាលពីអំឡុងទសវត្សឆ្នាំ១៩៩០។លោកMladicដែលបច្ចុប្បន្នមាន វ័យ៧៤ឆ្នាំហើយនោះបានរងការចោទប្រកាន់ពីតុលាការថាបានប្រព្រឹត្តល្មើស១១ករណីដែលរួមមានការបញ្ជាឲ្យសម្លាប់បុរសនិងកុមារមូស្លឹមចំនួន៨.០០០នាក់នៅតំបន់ស៊ីប្រេនីកានៃទីក្រុងសារ៉ាយេវ៉ូនៃប្រទសបូស្នីដែលនៅទីនោះគ្រាន់តែក្នុងរយៈពេល៤៣ខែសោះមានមនុស្សជាង ១១.០០០សូទ្ធតែជាជនស៊ីវិលត្រូវបានគេសម្លាប់។គេបានចាត់ទុកការសម្លាប់នេះថាជាអំពើ ឃោរឃៅបំផុតដែលកើតមានក្នុងទ្វីបអឺរ៉ុបតាំងពីក្រោយសង្គ្រាមលោកលើកទី២មក៕

image

image

Loading...