រថយន្តធុនធំពីគ្រឿងប្រលះគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតទាំងសងខាង

654

កំពង់ឆ្នាំង៖ មនុស្ស២នាក់បានរងរបួសធ្ងន់គៀបជាប់ក្នុងកាប៊ិនរថយន្តនិងស្រាលម្នាក់ខណះដែលរថយន្តធុនធំ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយប៉ើងចេញរៀងខ្លួនរងការខូចខាតទាំងសងខាងទៅមុខលែងរួចតែម្តង ។ ហេតុការគ្រោះថ្នាកចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង១៥នាទីរៀបភ្លឺឈានចូលថ្ងៃទីថ្ងៃទី២២វិច្ឆិការ២០១៧នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៥និង៨៦ស្ថិតក្នុងភូមិព្រៃពូចឃុំជ្រៃបាក់ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចដែលស្ថិតនៅកន្លែងកើតហេតុបានអោយដឹងថារថយន្តធុនធំម៉ាកហ៊ីយ៉ានដាយពណ៍សដឹកគ្រឿងសំណង់ពេញស្លាកលេខក្រចេះ3A0219បើកបរក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុបានបុកគ្នានិងរថយន្តម្ខាងទៀតម៉ាកហីយ៉ានដាយពណ៍សពាក់ស្លាកលេខពោធិសាត់3A0755ដែលបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីត្បូងទៅជើងមានដឹកបន្លែផ្លែឈើពេញរថយន្ត ។

ប្រភពពីជនរងគ្រោះក្នុងហេតុការគ្រោះថ្នាក់ម្នាក់ខាងរថយន្តដឹកបន្លែបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំបានបើកវ៉ាជែងនិងរថយន្តមួយគ្រឿងផ្សេងទៀតខណះដែលរថយន្តរ៥បស់ពួគេបានមកដល់និងបានបុកគ្នាពេញទំហឹងបណ្តាលអោយក្រឡាប់រថយន្តដឹកបន្លែជាច្រើនត្រឡប់បណ្តាលខ្ចាយរាយប៉ាយពេញផ្លូវខណះដែលរថយន្តដឹកគ្រឿងសំណង់ក៍រងការខូចខារផ្នែកខាងមុខដូចគ្នាទៅមុខលែងរួច ។

ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះអ្នកបើកបររថយន្តដឹកបន្លែឈ្មោះសល់រងរបួសបាក់ជើងខាងឆ្វេងនិងបែកក្បាលនិងម្នាក់ទៀតឈ្មោះធីរងរបួសបែកក្បាលនិងដងខ្លួនដេកសន្លប់រហូតនិយាយមិនរួចក្រោយពេលកើតហេតុអ្នកបើកបររថយន្តដឹកគ្រឿងសំណង់បានចុះរត់គេចខ្លួនបាត់ដោយឡែកអ្នកបើកបររថយន្តដឹកបន្លែទាំងបីនាក់ត្រូវបានប្រជាពលរដ្ឋជួយគាស់យកចេញពីក្នុងកាប៊ីនរថយន្តនិងបានហៅរថយន្តសង្ក្រោះបន្ទាន់របស់មន្ទីពេទ្យខេត្តកំពង់ឆ្នាំងដឹកយកមកធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុរថយន្តទាំងពីគ្រឿងត្រូវបានសមត្ថកិច្ចនគបាលចរាចរណ៍នាំយកមករក្សាទុកនៅអធិការនគបាលស្រុករលាប្អៀរ រងចាំធ្វើការដៅស្រាយតាមនិតិវិធីផងដែរ ។ យោងតាមរបាយការណ៍របស់ការរិយាលយ័ចរាចណ៍ផ្លូវគោកនៃស្នងការនគបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថាដោយគិតចាប់ពីថ្ងៃទី១រហូតដលថ្ងៃទី១៥វិច្ឆិការ២០១៧នេះករណីគ្រោះថ្នាក់ចរាចរណ៍កើតមាន៤លើកបណ្តាលអោយមនុស្សស្លាប់២នាក់ស្រីនិង១៤នាក់ផ្សេងទៀតរងរបួសធ្ងន់៦នាក់ខុចខាតរថយន្តធុនធំ៦គ្រឿងខុចខាតថ្ងន់៤គ្រឿងធំ២គ្រឿងម៉ូតូ១គ្រឿងស្រាលនិងបុកបង្កាន់ដៃស្ពាន១កន្លែង ៕

IMG20171122064838

IMG20171122064854

IMG20171122064918

IMG20171122072000