ខេមរសហព័ន្ធការាតេដូបានធ្វើសិក្ខាសាលាស្ដីពីអាជ្ញាកណ្ដាល ចៅក្រម មុនពេលប្រកួតជើងឯក

2651

ភ្នំពេញ:លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញចូលរួមមានមតិបើកសិក្ខាសាលា ស្ដីពីអាជ្ញាកណ្ដាល ចៅក្រម និងគ្រូដឹកនាំថ្នាក់ជាតិរយៈពេល២ថ្ងៃពីថ្ងៃទី២៣ដល់២៣វិច្ឆិកាដើម្បីជាការត្រៀមខ្លួនមុនពេលការប្រកួតជើងឯកជាតិដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៤វិច្ឆិកាទៅនោះ ។

សិក្ខាសាលាដែលមានសិក្ខាកាមចំនួន៣០រូបនេះគឺពិភាក្សាគ្នាលម្អិតបទបញ្ជារបស់ចៅក្រម អាជ្ញាកណ្ដាលក្រមសីលធម៌ កីឡាក្រមសីលធម៌គ្រូបង្វឹក ។លោកអគ្គលេខាធិកាបានទាមទារឲ្យគ្រូបង្វឹកដែលធ្លាប់តែមានឬក្សពារច្រងេងច្រងាងដែរនោះត្រូវតែផ្លាស់ប្ដូរឥរិយាបទ ។

លោកពន្យល់ថាប្រភេទកីឡាប្រយុទ្ធដែលកាត់ក្ដី ឬផ្ដល់ពិន្ទុដោយមើលនឹងភ្នែកនោះវាតែងតែមានភាពលម្អៀងខ្លះៗហើយ ។ការលម្អៀងពិន្ទុបន្តិចបន្តួចវាគេចមិនផុតឡើយតែបើការផ្ដល់ពិន្ទុនោះមានគម្លាតខ្លាំងពេកនោះវាពិតជាកំហុសខាងស្មារតីហើយមិនមែនកំហុសដោយអចេតនាឡើយ ។

គួរបញ្ជាក់ថាសព្វថ្ងៃនេះការាតេដូកម្ពុជាមានអាជ្ញាកណ្ដាលកម្រិតអន្តរជាតិចំនួន៤រូប ។លោកអគ្គលេខាធិការសំណុមពរឲ្យសហព័ន្ធបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលថ្នាក់ជាតិឲ្យបានច្រើនបន្ថែមទៀតដើម្បីឈានទៅបង្កើនសមត្ថភាពកម្រិតអន្តរជាតិ ។ រាល់ការវិនិច្ឆ័យត្រូវគោរពទៅតាមគន្លងរបស់សហព័ន្ធអន្តរជាតិដាច់ខាត ។

photo_2017-11-22_09-20-32