ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ផ្នែកកីឡាហែលទឹកចាប់ផ្តើមហើយ

396

ភ្នំពេញ៖  លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា សម្រាប់ការប្រកួតនេះដែលមានកីឡាករកីឡាការិនី៨៥នាក់ក្នុងនោះមានកីឡាការិនី៣៥នាក់មកពីបណ្តាលក្លិបចំនួន៨ រាជធានី ខេត្តក្រុង ដែលមានរយៈពេល៥ថ្ងៃដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ។

ការប្រកួតបែងចែក តាមកម្រិតអាយុរបស់កីឡាករ-កីឡាការិនី រួមមានផ្នែកបុរសក្របខណ្ឌក២ និងផ្នែកនារីក្របខណ្ឌក២ អាយុក្រោម១៨ ឆ្នាំ គិត ត្រឹមថ្ងៃប្រកួត កម្រិតទី២ និងផ្នែកបុរសក្របខណ្ឌក១ និងផ្នែកនារីក្របខណ្ឌក១ដែលជាក្រុម ក្រុមកីឡាករ-កីឡាការិនី ជម្រើស ជាតិ។

ផ្នែកបុរសក្របខណ្ឌក២ មាន៧វិញ្ញសា រួមមានហែលទឹកសេរី ៥០ម៉ែត្រ ហែល ទឹក សេរី ១០០ម៉ែត្រ ហែលទឹកកង្កែប១០០ម៉ែត្រ ហែលទឹកផ្ងារ ១០០ម៉ែត្រ ហែលទឹកមេអំបៅ១០០ម៉ែត្រ ហែលទឹក ៤របៀប ឯកត្តជន ២០០ម៉ែត្រ និងហែលទឹក៤របៀបបណ្តាក់ ១០០X៤ម៉ែត្រ។

ចំណែកផ្នែកនារីក្របខណ្ឌក១ មាន៥វិញ្ញសា រួមមានហែលទឹកសេរី ១០០ម៉ែត្រ ហែលទឹកកង្កែប១០០ម៉ែត្រ ហែលទឹកផ្ងារ ១០០ម៉ែត្រ ហែលទឹកមេអំបៅ១០០ម៉ែត្រ និងហែលទឹក៤របៀបឯកត្តជន២០០ម៉ែត្រ រីឯផ្នែកបុរសក្របខណ្ឌក១ មាន៧វិញ្ញ សា រួមមានហែលទឹកសេរី ៥០ម៉ែត្រ ហែលទឹកសេរី២០០ម៉ែត្រ ហែលទឹកសេរី៤០០ម៉ែត្រ ហែលទឹកកង្កែប១០០ ម៉ែត្រ ហែលទឹកកង្កែប២០០ម៉ែត្រ ហែលទឹកផ្ងារ ១០០ម៉ែត្រ ហែលទឹកមេអំបៅ១០០ម៉ែត្រ និងហែលទឹក៤របៀបឯកត្តជន ២០០ ម៉ែត្រ៕

សូមបញ្ជាក់ថា ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកជាតិឆ្នាំ២០១៧នេ នឹងចាប់ផ្ដើពីថ្ងៃ ទី២០វិច្ឆិកា នាពហុកីឡដ្ឋានជាតិអូឡាំពិកតទៅ ៕

photo_2017-11-21_06-59-04

photo_2017-11-21_06-59-22