ក្នុងខែតុលាភ្ញៀវទេសចរថៃកើនឡើង២,៧លានអ្នកកើនឡើង២១%

16115

តាមព៍ត័មានពីប្រទេសថៃបានឲ្យដឹងថាភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាប្រទេសថៃមានចំនួន២,៧លានអ្នកគឺកើនឡើង២១%បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។លោកពុងប៉ានូ ស្វេតារុនដ្រាអគ្គនាយកនៃក្រសួងកីឡានិងទេសចរណ៍ថៃបាននិយាយថា៖ភ្ញៀវទេសចរភាគច្រើនមកពីអឺរ៉ុប អាស៊ីខាងត្បូង និងអាមេរិក។ចំណែកភ្ញៀវទេសចរចិននៅតែស្ថិតក្នុងលំ ដាប់ខ្ពស់បន្ទាប់មកទៀតគឺម៉ាឡេស៊ី និងឡាវ ប៉ុន្តែភ្ញៀវដែលចំណាយច្រើនគឺចិន រុស្សីនិងម៉ា ឡេស៊ី។បើគិតក្នុងរយៈពេល១០ខែដើមឆ្នាំនេះភ្ញៀវទេសចរមកទស្សនកិច្ចប្រទេសថៃមានចំនួន២៨,៨លានអ្នកកើនឡើង៦,៧ភាគរយបើធៀបឆ្នាំមុន។តាមការប៉ាន់ប្រមាណនៅឆ្នាំ២០១៧ នេះភ្ញៀវទេសចរអាចនឹងមានចំនួន៣៣,៣៤លានអ្នក៕

image

image

Loading...