ឃាតករអាយុ៨៣ឆ្នាំជាប់គុកជាង៥០ឆ្នាំបានស្លាប់ក្នុងគុក

567

លោកCharls Mansonមេដឹកនាំមេដឹកនាំសាសនាមួយរូបនៅអាមេរិកដែលធ្វើជាអ្នកសម្រប សម្រួលឲ្យមានការសម្លាប់មនុស្សនៅក្នុងរដ្ឋកាលីហ្វរ័នីញ៉ាខាងត្បូងកាលពីអំឡុងទស្សវត្តន៍ឆ្នាំ ១៩៦០បានស្លាប់នៅក្នុងវ័យ៨៣ឆ្នាំ។តាមកាសែត Los Angeles Timesបានរាយការណ៍ថា លោកMansonត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យកាលពីដើមសប្តាហ៍មុនហើយបានទទួលមរណភាពនៅថ្ងៃ២០ខែវិច្ឆិកានេះ។កាលពីអំឡុងទស្សវត្តន៍១៩៦០លោកMansonបានចងក្រង បង្កើតក្រុមមួយភាគច្រើនជាយុវជនដែលគេហៅថា៖គ្រួសារMansonឲ្យស្ថិតក្នុងជំនឿសាសនា មួយហើយពួកនេះដែលភាគច្រើនជានារីផងនោះបានសម្លាប់មនុស្សអស់៧នាក់ដែលក្នុងនោះមានទាំងតារាសម្តែងនាងSharon Tateជាភរិយារបស់លោកRoman Polanski ដែលមានផ្ទៃពោះផងដែរ៕

image