Zlantan អះអាងថា គ្មានអ្នកណាដឹងថារបួសគាត់ធ្ងន់ធ្ងរប៉ុនណានោះទេ

605

ខ្សែប្រយុទ្ធរបស់ Man Utd គឺ Zlantan Ibrahimovic បាននិយាយថា របួសជង្គង់របស់គាត់មានសភាពធ្ងន់ធ្ងរជាងអ្វីដែលអ្នកគ្រប់គ្នាបានដឹងទៅទៀត។ គាត់បាននិយាយទៀតថា អ្នកគាំទ្រប្រាកដជាមានការភ្ញាក់ផ្អើល ហើយរន្ធត់នៅពេលដែលឃើញគាត់ត្រលប់មកទីលានប្រកួតវិញ ក្រោយពេលបានជាសះស្បើយពីរបួសដ៏ធ្ងន់ធ្ងរនោះ។

កីឡាករខ្សែប្រយុទ្ធរូបនេះបានបង្ហាញខ្លួនជាលើកដំបូងនៅពេល Man Utd យកឈ្នះ Newcastle ក្នុងលទ្ធផល 4-1 បន្ទាប់ពីគាត់ខកខានការប្រកួតតាំងពីខែមេសា ឆ្នាំ២០១៧។ គាត់បាននិយាយថា អ្នកគ្រប់គ្នាគ្រាន់តែដឹងថា ខ្ញុំមានរបួស ប៉ុន្តែអ្នកនឹងភ្ញាក់ផ្អើលហើយ ព្រោះរបួសរបស់ខ្ញុំធ្ងន់ធ្ងរជាងអ្វីដែលអ្នកបានដឹង។ ខ្ញុំបានលាក់វាជាការសម្ងាត់ផ្ទាល់ខ្លួន។ ខ្ញុំមិននិយាយជាមួយអ្នកណាទាំងអស់អំពីបញ្ហានេះ។ វាជាការសម្ងាត់ដែលខ្ញុំត្រូវខិតខំព្យាបាលក្នុងមួយថ្ងៃ ខ្ញុំត្រូវរៀនដើរពី5 ទៅ6ម៉ោង៕

image