គ្រូបង្វឹកក្លឹប Newcastle លោក Refa Benitaz បាននិយាយថា Pogba ត្រូវតែខិតខំអភិវឌ្ឍខ្លួនឯងអោយខ្លាំងក្លាជាងនេះ ប្រសិនបើចង់អោយគេធ្វើការប្រៀបធៀបទៅនឹងអតីតកីឡាករជើងខ្លាំងរបស់ Liverpool គឺលោក Steven Garrard។
Pogba បានលេងល្អឡើងវិញនៅតង់ទី១ ក្នុងពេលដែល Man Utd យកឈ្នះលើក្លឹប Newcastle ក្នុងលទ្ធិភាព 4ទល់1 កាលពីថ្ងៃ១៨ ខែវិច្ឆិកា មកម៉្លេះ។ លោក Benitaz បាននិយាយថា Garrard ជាកីឡាករកំពូលម្នាក់។
ចំណែក Pogba ជាកីឡាករលំដាប់ដ៏អស្ចារ្យម្នាក់ ប៉ុន្តែគេមិនអាចយកគាត់ទៅប្រៀបប្រដូចបានជាមួយកីឡាករ Garrard បានទេ លុះត្រាតែគេត្រូវការពេលវេលាពីដប់ ទៅដប់ប្រាំឆ្នាំទៀត។ Man Utd បានទិញ Pogba ពីJuventus ក្នុងតំលៃ90លានផោន៕