ក្លឹប West Brown បណ្តេញលោក Tony Pulish ពីគ្រូបង្វឹក

3120

លោក Tony Pulish ដែលជាគ្រូបង្វឹករបស់ក្លឹប West Brown ត្រូវបានម្ចាស់ក្លឹបបណ្តេញចេញពីតំណែងហើយ។ លោក Gary Megon ដែលជាជំនួយការគ្រូបង្វឹករបស់លោក Pulish បានទទួលកាន់កាប់បណ្តោះអាសន្នជាតំណាងគ្រូបង្វឹកសិន។ គាត់ជាអ្នកទទួលខុសត្រូវរហូតទាល់តែក្លឹប West Brown ជ្រើសរើសគ្រូបង្វឹកថ្មីបាន។

លោក Tony Pulish អាយុ59ឆ្នាំបានដឹកនាំក្លឹប West Brown អស់រយៈពេលបីឆ្នាំមកហើយ ហើយទើបតែបញ្ចប់តំណែងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ។ ម្ចាស់ក្លឹប West Brown លោក John Williams ក៏បានសម្តែងការខកចិត្តចំពោះ Pulish ដែរ ប៉ុន្តែគាត់បានដឹកនាំដ៏អន់។ យើងសូមអោយគាត់ទទួលបានលទ្ធភាពល្អ នៅក្នុងការងារថ្មីនាពេលអនាគតរបស់គាត់៕

image