Barcelona និង PSG ដណ្តើមគ្នាទិញយក Coutinho

8880

តារាក្លឹបហង្សក្រហម Liverpool កំពុងតែស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់អំពីអនាគតរបស់ខ្លួននៅទឹកដី Anfield បន្ទាប់ពីក្លឹប Barcelona កំពុងធ្វើការចែចូវ។ កីឡាករ Coutinho គឺជាតារាដ៏ត្រចេះត្រចង់របស់ក្លឹប Liverpool ដែលត្រូវក្លឹបប្រកាសដាក់លក់ក្នុងតំលៃ 118លានផោន។ ជាមួយគ្នានេះក្លឹប PSG ដ៏មានដំណងទិញយកកីឡាកររូបនេះដែរ។

ខ្សែបម្រើរូបនេះទំនងជាចូលលេងជំនួសកន្លែងកីឡាករ Neymar ដែលក្លឹប PSG បានទិញក្នុងតំលៃជាប់កំណត់ត្រាខ្ពស់ជាងគេក្នុងពិភពលោកគឺ 200លានដុល្លារកាលពីដើមឆ្នាំនេះ៕

image