សហព័ន្ធបាល់ទាត់កម្ពុជា ផ្តល់៣៥ម៉ឺនដុល្លារបាល់ទាត់ខេត្តកំពត សម្រាប់ភ្លើងបំភ្លឺទីលាន

8226

ភ្នំពេញ : លោកប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាយឧត្តមសេនីយ៍សៅ សុខា សហព័ន្ធបានផ្តល់កាដូពិសេសមួយជូនចំពោះខេត្តកំពត គឺកាដូភ្លើងបំភ្លឺទីលានបាល់ទាត់ខេត្តកំពតសម្រាប់កាប្រកួតពេលយប់ក្នុងទំហំទឹកប្រាក់៣៥ម៉ឺនដុល្លារ កាលថ្លែងនេះកាលពីថ្ងៃទី១៩វិច្ឆិកាសម្ភោធន៍ការប្រកួតបាល់ទាត់League សម្រាប់យុវជនប្រភេទអាយុក្រោម១៤ឆ្នាំ និង ក្រោម១៦ឆ្នាំ និង League បាល់ទាត់នារីទី១ឆ្នាំ២០១៧នាខេត្តកំពត ។

23756221_1168713499927268_880858243_n

លោកសៅ សុខា បានបន្ថែមថា កីឡដ្ឋានខេត្តកំពតមានហេដ្ឋានរចនាសម្ព័ន្ធត្រឹមត្រូវ ស្របពេលដែលវិស័យកីឡាបាល់ទាត់ក្នុងខេត្តនេះមានការរីកចម្រើនយ៉ាងផុសផុលផងនោះ លោកបានប្ដូរចិត្តគម្រោងដែលគ្រោងជួយដល់កីឡដ្ឋានខេត្តកមពង់ចាមមកខេត្តកំពតវិញ ។ បង្គោលភ្លើងកម្រិតស្ដង់ដារចំនួន៤និងភ្លើងបំភ្លឺបំពាក់នៅលើបង្គោលនេះគឺសម្រាប់ការប្រកួតពេលយប់ ។ទាំង៤បង្គោលនេះនឹងត្រូវចំណាយអស់ថវិញា៣៥ម៉ឺនដុល្លារ ។

ការផ្ដល់កាដូជាបង្គោលដល់កីឡដ្ឋានតាមខេត្ត គឺជាផែនការថ្មីរបស់សហព័ន្ធ ស្របពេលសហព័ន្ធកំពុងអនុវត្តផែនការគម្រោងអភិវឌ្ឍន៍សាលាបាល់ទាត់តម្រង់ទិសកីឡាបាល់ទាត់ទូទាំង ២៥រាជធានី-ខេត្តក្រុងដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់តាមខេត្តឲ្យកាន់តែរីកចម្រើន ហើយក៏ជាយុទ្ធសាស្ដ្រស្វែងរកធនធានកីឡាករឆ្នើម ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ៕

23772063_1168713509927267_721957301_n