ក្រសួងមហាផ្ទៃ បង្គាប់ឲ្យអាជ្ញាធរចុះអនុវត្ដសាលដីកាតុលាការកំពូល ទម្លាក់ស្លាកផ្សេងៗរបស់គណបក្សសង្គ្រោះជាតិទូទាំងប្រទេស

1304

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញលិខិតមួយទៀត បង្គាប់ឲ្យអាជ្ញាធរ គ្រប់រាជធានី-ខេត្ត ចាប់ផ្ដើមចុះអនុវត្ដសាលដីកា របស់តុលាការកំពូល ដោយទម្លាក់ស្លាក, បដា និងពាក្យស្លោកផ្សេងៗ របស់គណបក្សសង្គ្រោះជាតិ នៅទូទាំងប្រទេស ក្រោយពីគណបក្សនេះត្រូវបានតុលាការកាត់ទោសរំលាយចោល។