រថយន្តធុនធំប្រលះគ្នាជាមួយរថយន្តកាមរីបាឡែនខូចខាតទាំងសងខាង

1220

កំពង់ឆ្នាំង៖ រថយន្តធុនធំមួយគ្រឿងបុកគ្នាជាមួយរថយន្តកាមរីម៉ាកបាឡែនពេញទំហឹងបណ្តាលអោយរងការខូចខាតទាំងសងខាងប៉ើងចេញរៀងខ្លួនទៅមុខលែងរួចតែម្តង ។ ហេតុការគ្រោះថ្នាកចរាចរណ៍ខាងលើនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៧និង៩៨ត្រង់ចំណុចផ្លូវកោងមួយកន្លែងដែលស្ថិតក្នុងភូមិខ្វិតឃុំពង្រស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចដែលស្ថិតនៅកន្លែងកើតហេតុបានអោយដឹងថារថយន្តធុនធំម៉ាកហ៊ីយ៉ានដាយពណ៍ទឹកប្រាក់គ្មានស្លាកលេខបើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនអ្នកបើកបររថយន្តធុនធំឈ្មោះ ហៀធឿនភេទប្រុសអាយុ៤៥ឆ្នាំងរសនៅក្នុងភូមិអង្គអង់ខេត្តព្រៃវែងដោយឡែករថយន្តម៉ាកកាមរីបាឡែនមួយគ្រឿងផ្សេងទៀតពណ៍ទឹកប្រាក់ពាក់ស្លាកលេខPP2Y0412 បើកបរក្នុងទិសដៅបញ្ជ្រាស់គ្នាពីជើងទៅត្បូងរងរបួសស្រាល ។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តធុនធុះដែលគ្មានស្លាកលេបើកបរក្នុងល្បឿនលឿនបានវ៉ាកនិងរថយន្តកាមរីបាឡែនត្រង់ចំណុចផ្លូវកែងខាងលើនិងជាន់ហ្វ្រាងអូសរាបសិបម៉ែត្រនិងជ្រុលបុកបណ្តាលអោយប៉ើងទៅផ្លូវម្ខាងខ្ទេចផ្នែកខាងមុខដោយឡែករថយន្តធុនធំដាច់កងមុខខាងឆ្វេងទៅមុខលែងរួចតែម្តង ។ ករណីគ្រោះថ្នាក់ខាងលើនេះមិនបង្កអោយអ្នកបើកបររថយន្តកាមរីបាឡែនរងរបួសស្រាលក្រោយពេលកើតហេតុសមត្ថកិច្ចបានស្ទូចយករថយន្តទាំង២គ្រឿងនាំយកមកអធិការនគបាលស្រុករលាប្អៀដើម្បីរងចាំធ្វើការដោះស្រាយតាមនិតិវិធីផងដែរ ៕ ជាវុត្ថា កំពង់ឆ្នាំង

FB_IMG_1510799552442

FB_IMG_1510799560025

FB_IMG_1510799568254

FB_IMG_1510799575504