បាឡែនយក្សទម្ងន់៣០តោនអណ្តែតមកទើរលើឆ្នេរសមុទ្រRio

5392

សាកសពបាឡែនយក្សមួយក្បាលបានអណ្តែតមកទើរលើឆ្នេរខ្សាច់ Rio de Janeiro នៃប្រទេសប្រេស៊ីលកាលពីថ្ងៃពុធទី១៥វិច្ឆិកាកន្លងទៅនេះ ធ្វើឲ្យហ្វូងមនុស្សរាប់រយនាក់នាំគ្នាទៅចោមរោមមើលនិងថតរូបសែលហ្វីព្រោងព្រាត។

បាឡែនទម្ងន់៣០តោននេះត្រូវបានគេរកឃើញដេកងាប់សន្តូកខ្លួននៅលើឆ្នេរខ្សាច់។ មូលហេតុនៃការស្លាប់របស់វាត្រូវបានគេដាក់ការសង្ស័យថា មកពីកម្លាំងរលកដ៏ខ្លាំងខុសពីធម្មតា បក់បោកបញ្រ្ចាដងខ្លួនរបស់វាពេញមួយទំហឹងធ្វើឲ្យវាបាត់ម្ចាស់ការតែម្តង។ ប៉ុន្តែអ្នកជីវសាស្រ្តប្រេស៊ីលលោកRafael Carvalhoបាននិយាយថា៖ គេមិនទាន់អាចសន្និដ្ឋានអំពីមូលហេតុនៃការស្លាប់របស់វាបាននៅឡើយទេ។ នៅជុំវិញទីតាំងដែលបាឡែននេះស្លាប់ត្រូវបានប៉ូលីសធ្វើ ការហ៊ុំពទ័្ធមិនឲ្យមនុស្សចូលទៅជិតឡើយ ប៉ុន្តែគេអាចថតរូបបានពីចម្ងាយ។ បាឡែនយក្ស នេះមានប្រវែងពី១៣ទៅ១៥ម៉ែត្រ៕

image