អតីតខ្សែប្រយុទ្ធបិសាចក្រហមមែនញ៉ូ Javier Hernandez បានបញ្ជាក់យ៉ាងច្បាស់ហើយថា រូបគេនឹងចាក់ចេញពីក្លឹប West Ham នាខែមករាខាងមុននេះ ក្រោយពីក្លឹបបានតែងតាំង David Moyes មកដឹកនាំ។
Hernandez បាននិយាយថា លោក David Moyes មិនដាក់រូបគេចូលអោយលេងជាខ្សែប្រយុទ្ធទេ ព្រោះគាត់មានកីឡាករដែលពេញចិត្តទៅហើយ ដូចនេះគេមានតែចាកចេញប៉ុណ្ណោះ ទើបជាការប្រសើរ។
កីឡាករនេះត្រូវបានក្លឹបWest Ham ទិញមកពី Bayern Luverkusen ក្នុងតំលៃ16លានផោន នឹងស៊ុតចូលទីបាន៤គ្រាប់អោយWest Ham។៕