ទស្សនៈស្មេរ ៖ ​កម្លាំងចលករនៃបដិវត្តន៍ពណ៌ ត្រូវបានជីកកប់ទាំងរស់ហើយ

8307

បន្ទាប់ពីបើកសវនាការអស់រយៈពេលជិត១ថ្ងៃរហូតដល់ម៉ោង១៧៖០៥នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូលបានប្រកាសសាលដីកាសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិហើយ។ ជាមួយគ្នានេះតុលាការក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ។

គណបក្សសង្រ្គោះជាតិបានរលូតចេញមកកាលពីឆ្នាំ២០១២ដោយមានសមរង្ស៊ី និង កឹម សុខា ជាអ្នកដឹកនាំ ហើយគណបក្សនេះបានចាប់ផ្តើមធ្វើសកម្មភាពទាំងទទឹងទិសដែលដំបូងឡើយគេគិតថា គ្រាន់តែជាទង្វើធម្មតានៃ គណបក្សនយោបាយមួយ ដែលត្រូវច្របាច់បញ្ចូលគ្នាដោយគណបក្សពីរ ដែលធ្លាប់តែប្រខាំគ្នាគឺគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ។ រហូតមកដល់ដំណាក់កាលចុងក្រោយនេះទើបបានធ្លាយចេញឯកសារសម្ងាត់ជាច្រើន បង្ហាញច្បាស់ថា គណបក្សសង្រ្គោះជាតិដើរតាមបន្ទាត់ផ្លូវមួយ ដោយមានការគូសវៀសច្បាស់លាស់ពីចៅហ្វាយ នាយបរទេសរបស់គេដែលសុទ្ធតែជាអ្នកឯកទេសធ្វើចលនាបដិវត្តន៍ពណ៌ និងធ្លាប់ទទួលបានជោគជ័យ នៅប្រទេសជា ច្រើន ។ ដូច្នេះអ្វីដែលគណបក្សសង្គ្រោះជាតិបានធ្វើចាប់ពីឆ្នាំ២០១២ ដល់ ឆ្នាំ២០១៧ មិនមែនជារឿងចៃដន្យ នោះទេ ប៉ុន្តែវាស្ថិតនៅក្នុងក្របខណ្ឌជាយុទ្ធសាស្ត្រ និងយុទ្ធវិធីនយោបាយដែលមានលក្ខណៈជ្រាលជ្រៅមុតស្រួច និងគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់មាតុភូមិយើង ។ កឹមសុខាបានបរិយាយជាចំហរអំពីឧបាយកលដ៏ទុច្ចរឹតនេះអស់ ហើយ ។ ឆ្លុះបញ្ចាំងឲ្យអស់អំពីសកម្មភាពទាំងនេះ ទើបយើងទាំងអស់គ្នាមើលឃើញច្បាស់ដោយគ្មានស្រពិច ស្រពិលទៀតទេថា គណបក្សសង្គ្រោះជាតិជាកម្លាំងចលករនៃចលនាបដិវត្តន៍ពណ៌នៅកម្ពុជា ។ បើគ្មានការវាយ បំបាក់ឆ្អឹងខ្នងពួកនេះទាន់ពេលវេលាទេ នៅម៉ោងនេះយើងទាំងអស់គ្នាប្រាកដជាកំពុងហែលឆ្លងក្នុងសមុទ្រឈាម នៃព្យុះព្យោមារបស់ចលនាបដិវត្តន៍ពណ៌ហើយ ។ នៅថ្ងៃនេះទៀតប្រសិនបើគណបក្សសង្គ្រោះជាតិមិនត្រូវបានជីក កប់ចោលទេ ប្រាកដណាស់ថា នៅឆ្នាំ២០១៨ ដែលជាដំណាក់កាលផ្តាច់ព្រ័ត្រ បើទោះបីជាបដិវត្តន៍ពណ៌ទទួល បានជោគជ័យក៏ដោយ ក៏ឬបរាជ័យប្រាកដណាស់ថា ឈាមខ្មែរត្រូវតែហូរ ។

ត្រូវមើលឃើញឲ្យច្បាស់ទាំងអស់គ្នាថា គណបក្សសង្គ្រោះជាតិគឺបដិវត្តន៍ពណ៌បដិវត្តន៍ពណ៌គឺគណបក្ស សង្គ្រោះជាតិ ។ ពួកមេដឹកនាំគណបក្សនេះបានអនុវត្តយ៉ាងត្រឹមត្រូវឥតខ្ចោះនូវគោលការណ៍ យុទ្ធវិធី យុទ្ធសាស្ត្រ នៃបដិវត្តន៍ពណ៌ដោយធ្វើការបំផុសឲ្យកក្រើកឡើងនូវទិសស្លោកនយោបាយ «ការផ្លាស់ប្តូរជាវិជ្ជមាន» ក្រោមលេស នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស ។ តាំងពីឆ្នាំ២០១២មក គណបក្សសង្គ្រោះជាតិបានជំរុញអនុវត្តខ្លាំងនូវ គោលការណ៍នេះ ជាពិសេសក្នុងអំឡុងមុនពេលក្នុងពេល និងក្រោយពេលបោះឆ្នោតឆ្នាំ២០១៣ ។ ក្រោយបោះ ឆ្នោតភ្លាមសកម្មភាពជាច្រើនត្រូវបានគេធ្វើ ហើយដែលមានចរឹតជាការប្រមាថមាក់ងាយដល់ព្រះមហាកក្សត្រដល់ រដ្ឋសភា និងដល់ប្រជាជនដែលជាម្ចាស់ឆ្នោត និងរំលោភគោលការណ៍ច្បាប់ទាំងបំពាន ។ ព្រះមហាក្សត្រកោះប្រជុំ សម័យប្រជុំដំបូងនៃរដ្ឋសភា ពួកគេមិនចូលរួម បែរជានាំគ្នាទៅដើរលេងនៅឯខេត្តសៀមរាប ។ ពួកគេបានដឹកនាំ ប្រជាជនធ្វើមហាបាតុកម្មទាមទារនេះ ទាមទារនោះ សូម្បីតែរឿងអាស្រូវ «ក្នុងខោ» របស់ កឹម សុខា ក៏គេកៀងគរ មហាជនឲ្យមកធ្វើបាតុកម្មគាំទ្រដែរ ។ គេនាំគ្នាបញ្ឆេះឲ្យមានធ្វើបាតុកម្មតាមដងផ្លូវបង្ករឲ្យមានមនុស្សស្លាប់បំផ្លិច បំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងសាធារណៈយ៉ាងសន្ធឹកសន្ធាប់ ។ ពួកគេឃោសនាវាយប្រហារមកលើគណបក្សកាន់ អំណាច និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ថា សុទ្ធតែជាពួកអាក្បាល យួនខ្លួនខ្មែរ ពួកអាយ៉ងយួន ពួកអាកុម្មុយនីសផ្តាច់ការ ពួកអាក្បត់ជាតិ ពួកអាលក់ជាតិ ពួកអាមេចោរ សព្វបែប សព្វយ៉ាងទាំងអស់ ដែលមានចេតនាញុះញង់បំផុសប្រជាជនឲ្យស្អប់ខ្ពើមគ្នា ចងគំនុំគុំកួនគ្នាបំបែកបំបាក់សាមគ្គី ជាតិ បង្កើតឲ្យមានចលាចល បង្ករឲ្យកើតមានសង្គ្រាមសារជាថ្មី ។ បើមហាបាតុកម្មក្លាយទៅជាកុប្បកម្មបង្ហូរឈាម ហើយពេលនោះរូបរាងពិតប្រាកដនៃបដិវត្តន៍ពណ៌លែងនៅបាំងស្រមោលអ្វីទៀតហើយ….បដិវត្តន៍ផ្កាឈូក ឬបដិ វត្តន៍ពណ៌ខ្មៅនឹងបង្ហាញខ្លួន ។

នៅក្នុងប្រវត្តិសាស្ត្រពិភពលោកចុងក្រោយនេះ បើទោះបីបដិវត្តន៍ពណ៌បានពន្លិចបណ្តាប្រទេសក្នុងបជ្ឈឹម បូព៌ា និងប្រទេសអាហ្វ្រិកមួយចំនួនឲ្យលិចក្នុងសមុទ្រឈាមហើយក្តី ប៉ុន្តែយើងមិនដឹងច្បាស់ថា តើបដិវត្តន៍បាន ទទួលបរាជ័យទាំងស្រុងនៅប្រទេសណាខ្លះនោះទេ ។ ប៉ុន្តែនៅកម្ពុជាវិញចលនាបដិវត្តន៍ពណ៌ដែលគេយកគណ បក្សសង្គ្រោះជាតិមកធ្វើជាកម្លាំងចលករ ដើម្បីដំណើរការនោះបានទទួលបរាជ័យទាំងស្រុង ។ កម្លាំងចលករដ៏ ថោកទាបមួយនេះត្រូវបានជីកកប់ចោលក្នុងដីនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះហើយ ។ ផ្តើមចេញពីនេះអ្នក សរសេរប្រវត្តិសាស្ត្រក្នុងពិភពលោកប្រាកដជាទទួលបាននូវឯកសារ បទពិសោធន៍ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ វិភាគនៅក្នុងសំណេររបស់ខ្លួនថា បដិវត្តន៍ពណ៌ដែលធ្លាប់តែទទួលបានជោគជ័យនៅប្រទេសជាច្រើន ហេតុអ្វីបាន ជាមកត្រូវជីកកប់ទាំងរស់នៅក្នុងទឹកដីកម្ពុជាយើងនេះទៅវិញ??…..៕
ដោយៈ លី ទួង

IMG_0421