Drogba ប្រកាសចូលនិវត្តន៍នៅឆ្នាំក្រោយ

1373

អតីតកំពូលខ្សែប្រយុទ្ធដ៏ធ្នើមរបស់តោខៀន Chelsea គឺកីឡាករ Didier Drogba បានសំរេចប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅឆ្នាំក្រោយនេះហើយ។ បច្ចុប្បន្ន Drogba កំពុងតែលេងឲ្យក្លឹប Phoenix Rising ក្នុងលីគ United Soccer របស់សហរដ្ឋអាមេរិក។ 

Didier Drogba to leave Chelsea

Drogba បាននិយាយប្រាប់សារពត៍មានថា គាត់មានអាយុ39ឆ្នាំទៅហើយ ដូច្នេះគាត់ត្រូវការសំរាកខ្លះសំរាប់គម្រាងសំរាប់គ្រួសាររបស់គាត់។

Drogba ធ្លាប់លេងអោយChelsea បាន9ឆ្នាំ ដោយខ្សែប្រយុទ្ធឆ្នើមរូបនេះបានស៊ុត ចូលរហូត ១៥៧គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៣៤១លើកឲ្យក្លឹបយក្សអង់គ្លេសមួយនេះ មុននឹងចាកចេញពីក្លឹបកាលពីឆ្នាំ ២០១៥៕

 

 

Loading...