ត្រីបាឡែនអណ្តែតទើរមកងាប់នៅឆ្នេរសមុទ្រក្នុងប្រទេសឥណ្ឌូណេស៊ី

2062

ត្រីបាឡែនចំនួន៤ក្បាលក្នុងចំណោម៩ក្បាលបានអណ្តែតមកដល់ឆ្នេរសមុទ្រនៃខេត្តអាសេ ប្រទេសឥណ្ឌូណេស៊ីហើយបានងាប់នៅលើឆ្នេរនោះតែម្តងបើទោះបីមានការខឹតខំជួយសង្គ្រោះពីក្រុមមន្ត្រីជំនាញយ៉ាងណាក៏ ដោយ។កាលពីថ្ងៃ១៤វិច្ឆិកាម្សិលមិញនេះគេឃើញបាឡែនជាច្រើនក្បាលបានហែលសំដៅមករកឆ្នេរ ។ប៉ុន្តែក្នងនោះមានចំនួន៩ក្បាលបានជាប់នៅលើឆ្នេរខ្សាច់តែម្តង។អាស្រ័យដោយការខឹតខំជួយសង្គ្រោះរបស់សមត្ថ កិច្ចនៅទីនោះ បានធ្វើឲ្យបាឡែន៥ក្បាលបានបង្វែរក្បាលហែលចូលទៅក្នុងសមុទ្រវិញនិងបានរួចរស់ជីវិត។ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា៖យើងមានបញ្ហាក្នុងការជួយពួកគេដោយសារតែខ្វះបទពិសោធន៍និងឧបករណ៍។ប៉ុន្តែនេះជាមេរៀនដ៏ល្អមួយសម្រាប់ពួកយើង ដោយសារតែខេត្តអាសេ មានភូមិសាស្ត្រជាប់មាត់សមុទ្របែបនេះយើងត្រូវតែប្រុងប្រៀបរៀបចំឲ្យមានអ្វីៗសព្វបែបយ៉ាងដើម្បីជួយសង្គ្រោះពួកគេ ដើម្បីកុំឲ្យមានបញ្ហាដូចពេលនេះទៀត៕

da422bc41280eb1cc55694939e391659

85c1a2050abccd1476f6df0ca760b86a

d9f4ff529f9da75c748c82fa187e59d2

d2893efc2cc980a545c6499d02ce0d76