ពួកយោធាមីយ៉ាន់ម៉ា បដិសេធអំពើហិង្សាទៅលើជនជាតិ រ៉ូហ៊ីងយ៉ា

538

កងទ័ពមីយ៉ាន់ម៉ាបានចេញផ្សាយ កំណត់ហេតុនៃការស៊ើបអង្កេតរបស់ខ្លួនជុំវិញការចោទប្រកាន់ថា ពួកគេប្រព្រឹត្តអំពើឃោឃៅទៅលើជនជាតិរ៉ូហ៊ីងយ៉ា។ ពួកគេបានបដិសេធថា មិនបានសម្លាប់ មិនបានដុតភូមិឋាន មិនបានរំលោភបំពាន មិនបានលួចប្លន់ ជនជាតិរ៉ូហ៊ីងយ៉ាទេ។

ការអះអាងនេះផ្ទុយទាំងស្រុងទៅនឹងភស្តុតាងដែលបង្ហាញក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិអំពីរូបភាពនៃការសម្លាប់ផ្តាច់ពូជសាសន៍រ៉ូហ៊ីងយ៉ា។

នៅថ្ងៃទី14 ខែវិច្ឆិកានេះ អង្គការលើកលែងទោសអន្តរជាតិបានបញ្ជាក់ថា របាយការណ៍យោធាមីយ៉ាន់ម៉ា គឺមានគោលដៅលាងសំអាតអំពើឧក្រិដ្ឋរបស់ខ្លួន។ ប្រជាជនរ៉ូហ៊ីងយ៉ាប្រមាណ60ម៉ឺននាក់ បានភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសបង់ក្លាដេស ដោយសារអំពើឃោរឃៅប្រព្រឹត្តដោយកងទ័ពមីយ៉ាន់ម៉ា៕

 

image

Loading...