រុស្សីច្រានចោលរបាយការណ៍គ្មានមូលដ្ឋានអំពីទំនាក់ទំនងយោធាឥណ្ឌា និងអាមេរិក

624

បញ្ជាការសហប្រតិបត្តិការរបស់រុស្សីបាននិយាយថា៖របាយការណ៍ដែលនិយាយថាឥណ្ឌាបានអនុញ្ញាតឲ្យមន្ត្រីយោធាអាមេរិកចូលទៅទស្សនកិច្ចមូលដ្ឋាននាវាមុចទឹក សម្រាប់ការប្រយុទ្ធរបស់ឥណ្ឌាដែលកសាងឡើងដោយប្រទេស រុស្សីនៅឯតំបន់ Chakraនោះគឺមិនមានមូលដ្ឋានច្បាស់លាស់ទេ។ របាយការណ៍អំពីការបែកបាក់ក្នុងកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងឥណ្ឌា និងរុស្សីបានលិចឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ។ របាយនោះក៏បានឲ្យដឹងថា៖ឥណ្ឌាបានអនុញ្ញាតឲ្យមន្ត្រីយោធាអាមេរិកចូលទៅកាន់មូលដ្ឋាននេះ ហើយបើរបាយការណ៍នេះពិតមែននោះគឺវាបានរំលោភទៅលើកិច្ចព្រមព្រៀងរបស់ឥណ្ឌានិងរុស្សីហើយ។ មូលដ្ឋាននាវាមុជទឹកសម្រាប់បើកការវាយប្រហារនេះកសាងឡើងដោយប្រទេសរុស្សី និងត្រូវបានប្រគល់ឲ្យប្រទេសឥណ្ឌាកាន់កាប់វិញតាំងពីឆ្នាំ២០១២ ក្រោយពេលរុស្សីបានកសាងនិងបាប្រើប្រាស់វាអស់ រយៈពេល៣ឆ្នាំដែលពេលនោះវាមានឈ្មោះថាNerpa៕

image

image

Loading...