ម្តាយរត់ចោលប្តីនិងកូន៩នាក់ទៅតាមបុរសស្បែកខ្មៅស្គាល់គ្នាតាមហ្វេសប៊ុក

1874

សារពត៍មានអនឡាញDaily Mailបានផ្សាយឲ្យដឹងថា ស្ត្រីជនជាតិអង់គ្លេសម្នាក់ឈ្មោះHeidi Hepworth អាយុ ៤៤ឆ្នាំ មានប្តីឈ្មោះ Andyអាយុ៤៤ឆ្នាំដែរបានភ្ជាប់ចំណងស្នេហ៍អស់រយៈពេល២៣ឆ្នាំនិងមានកូនចំនួន៩នាក់ជាចំណងដៃទៅហើយនោះ បានរត់ចោលប្តីទៅរួមស្នេហ៍ជាមួយជនជាតិស្បែកខ្មៅម្នាក់យ៉ាងត្រេកត្រអាលទៅវិញ ។ បុរសឆក់យកបេះដូងរបស់គេនេះឈ្មោះMamadou ជនជាតិហ្កាំប៊ីអាយុ៣០ឆ្នាំដែលស្គាល់គ្នាតាមហ្វេសប៊ុក។

លោកAndyជាប្តីមានជំនឿថា ប្រពន្ធរបស់គាត់ត្រូវសាហាយរូបនោះពង្វក់ខួរក្បាលបាន ដោយនៅលើរាងកាយនាងមានសាក់ពេញខ្លួន ដែលកន្លងមកនាងមិនដែលធ្វើបែបនេះទេ។ បន្ទាប់ពីបានសាក់រូបពាសពេញដងខ្លួន និងកែសម្ភស្សហើយនោះ នាងក៏បានទិញសំបុត្រជិះយន្តហោះទៅកាន់ប្រទេសហ្កាំប៊ីភ្លាមដែលនេះជាលើកទីមួយហើយដែលនាងចេញដំណើរពីប្រទេសអង់គ្លេសទៅក្រៅប្រទេសតែម្នាក់ឯងបែបនេះ ដោយបោះបង់ចោលប្តីនិងកូនទាំង៩នាក់ទៅរស់ជាមួយMamadouដើម្បីកសាងជីវិតថ្មីទៀត៕

image

image

image