ម្តាយម្នាក់ជាប់គុក៧៥ឆ្នាំដោយសារលក់កូនស្រីឲ្យធ្វើជាស្រីពេស្យា

7147

តាមកាសែតThe Starបានផ្សាយឲ្យដឹងថា នៅថ្ងៃ១៣ខែវិច្ឆិកានេះ ម្តាយម្នាក់ដែលបានលក់កូនស្រីអាយុចន្លោះ ពី១០ទៅ១៣ឆ្នាំឲ្យទៅធ្វើជាស្រីពេស្យានោះត្រូវបានតុលាការប្រទេសម៉ាឡេស៊ីកាត់ទោសឲ្យជាប់គុកចំនួន៧៥ឆ្នាំ។ ម្តាយតិរិច្ឆានម្នាក់នេះមានអាយុ៣៩ឆ្នាំត្រូវបានចោទប្រកាន់ពីបទសញ្ជរកម្ម-ពេស្យាចារដោយបានលក់កូនស្រីទាំង២នាក់ទៅឲ្យបុរស២នាក់យកទៅរួមរក្សជាមួយនៅឯសណ្ឋាគារមួយនៅក្នុងតំបន់Larkin Perdanaក្នុងប្រទេសម៉ាឡេស៊ីសម្រាប់រយៈពេល៥ថ្ងៃ។ រឿងដែលគួរឲ្យហួសចិត្តទៀតនោះ គឺថានាងបានអង្គុយមើលយ៉ាងរំភើយនៅពេលដែលនាងបានបង្ខំឲ្យកូនស្រីទាំងពីរដេកជាមួយយបុរសបង់ក្លាដេសទាំង២នាក់នោះ ហើយនាងបានទទួលលុយត្រឹមតែជិត១២ដូឡាអាមេរិកប៉ុណ្ណោះ សម្រាប់កូនស្រីម្នាក់។ មន្ត្រីតុលាការបាននិយាយថា៖ ការកាត់ទោសនេះមិនត្រឹមតែជាមេរៀនឲ្យ មនុស្ស មានការរៀងចាលប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីឲ្យសហគមន៍ទាំងមូលមានការយល់ដឹងផងដែរ៕

image