បទល្មើសព្រៃឈើបីករណីដែលកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកណ្ដាលបង្រ្កាបបាន…!!

608

កណ្តាល : កាលពីរពេលថ្មីៗនេះ លោក ទិន សុចិត្រា និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានសហការណ៍ជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកណ្តាលដឹកនាំដោយលោក ប្រធានការិយាល័យប្រឆាំងបទល្មើសព្រមទាំងនាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាលធ្វើការស្រាវជ្រាវឈានទៅដល់ការបង្ក្រាបទីតាំងឈើប្រណីតប្រភេទក្រញូងបានជាបន្តបន្ទាប់និងរឹបអូសវត្ថុតាងឈើរប្រណិតមួយចំនួនទៀតបន្ថែមទាំងឃាត់ខ្លួនអ្នកដែលពាក់ព័ន្ធចំនួន១៩នាក់ មកសាកសួរនៅស្នងការដ្ឋាននរគបាលខេត្តដើម្បីបញ្ជូនទៅតុលាការបន្តបន្ទាប់។

ជាក់ស្តែងកាលពីថ្ងៃទី២៣ខែតុលា ឆ្នាំ២០១៧ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តលណ្តាលបានធ្វើការស្រាវជ្រាវឆ្មក់ចូលបង្ក្រាប់ឃ្លាំងស្តុកឈើប្រណីតប្រភេទគ្រញូងរកឃើញឈើគ្រញូងចំនួន២៣៧៧ដុំ ស្មើនិង១.៨២៩ម៉ែត្រគុប និងវត្ថុតាងមួយចំនួនទៀតផងដែររួមទាំងឃាត់ខ្លួនមនុស្ស៤នាក់នាំយកមកសាកសួរ ដោយគេស្គាល់ថា ម្ចាស់ឈើមានឈ្មោះ សុខ ហួ ភេទប្រុសគឺឈ្មួញឈើប្រណីតដុះស្លែក្រោយពីវាស់វែងរួចបានប្រគល់ទៅឲ្យជំនាញមេព្រៃយកទៅរក្សាទុក។

បន្ទាប់មកសមត្ថកិច្ចបានស្រាវជ្រាវលេីកទី២នៅថ្ងៃទី២៧ខែតុលា ឆ្នាំ២០១៧ បានទៅឆែកឆេរឃ្លាំងមួយកន្លែងទៀតដែលមានម្ចាស់ឈ្មោះ គង់ សុវណ្ណរី ភេទស្រីអាយុ៣៨ឆ្នាំជនជាតិខ្មែរមានមុខរបរលក់ដូរនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលរកឃើញឈើប្រណីតប្រភេទគ្រញូង៤១៥គីឡូក្រាម និងបានដកហូតវត្ថុតាងមួយចំនួនដែលពាក់ពន្ធ័ រួចបានប្រគល់ទៅឲ្យមេព្រៃរក្សាទុកនិងកសាងសំណុំរឿងចាត់ការទៅតាម
នីតិវិធីច្បាប់។ ហើយនៅលេីកទី៣ថ្ងៃទី9ខែ 11ឆ្នាំ2017វេលាម៉ោង19,30នាទីការិ,ប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកណ្តាល និងកំលាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រួមជាអាជ្ញាធរមូលដ្ឋានបាន បង្ក្រាបរថយន្តមួយគ្រឿងបើកចូលទីតាំងមួយកន្លែងដែលមាន ផ្ទះលេខ456 ផ្លូវ115 ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ កណ្តាល។ ដោយមានការដឹកនាំ សម្របសម្រួលនិតីវិធីដោយលោក ទិនសុចិត្រា និងលោក ឯក ស៊ុនរស្មី ព្រះរាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងឯឧ អ៊ាវ ចំរេីនស្នងការនរគបាលខេត្តកណ្តាល បានចូលឆែកឆេរផ្ទះរឹបអូសវត្ដុតាងបានរថយន្តចំនួនបីគ្រឿងនិងឈេីប្រណឹតបានចំនួន២០៦០ដុំ ស្មេី ៣តោន ៥kg និងជនសង្សយ័ពាក់ពន្ធ័បទល្មើស19នាក់ ។

ក្រោយពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកណ្តាលបង្ក្រាប់ឃ្លាំងស្តុកឈើប្រណីតទាំងបីឃ្លាំងនេះរួច ធ្វើឲ្យមតិមហាជនបានរិះគន់ទៅលើជំនាញមេព្រៃយ៉ាងចាស់ដៃថា រដ្ឋបាលព្រៃឈើគឺរាជរដ្ឋភិបាលបង្កើតមកដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ប៉ុន្តែឈើប្រណីតលេខ១បានហូរចូលមកស្តុកទាំងឃ្លាំងៗនៅក្រុងតាខ្មៅខេត្តកណ្ដាលដែលឆ្លងតាមបណ្តាខេត្តជាច្រើនតែជំនាញមេព្រៃមិនបានដឹងរហូតនគរបាលធ្វើការស្រាវជ្រាវទើបបង្ក្រាបបានកុំអីឈើទាំងនេះលូនចូលទៅកាន់ប្រទេសជិតខាងបាត់អស់ទៅហើយ។

មហាជនបានលើកឡើងទៀតថា ឈើប្រណីតទាំងនេះមិនដឹងថា ជំនាញមេព្រៃមិនដឹងក្រុមឈ្មួញនាំចូលមកស្តុកពេញតាខ្មៅពិតប្រាកដឬមួយដឹងហើយបែរជាធ្វើមិនដឹងនោះទេ បើបែបនេះមែន មនុស្សដេកមិនលក់បែរជាធ្វើដេកលក់នេះពិបាកដាស់ណាស់ ។
ក្រសួងរុក្ខាប្រម៉ាញ់និងនេសាទ គួរតែពិនិត្យមើល សកម្មភាពមន្ត្រីរដ្ឋបាលព្រៃឈើនេះផងកុំឲ្យពួកគាត់ចាំតែសំងំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនមិនបានគិតដល់ពីប្រយោជន៍រួមនោះទេ។ ពាក់ព័ន្ធនិងការលើកឡើងនេះដែរអ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងជាមួយ នាយសង្កាត់រដ្ឋបាលព្រៃឈើខេត្តកណ្តាលបានទេ ព្រោះមិនមានលេខទូរស័ព្ទ៕សនសុភក្ត័

IMG-20171111-WA0135

IMG-20171111-WA0125