ល្បែងបញ្ជាល់មាន់ដែលមានទីតាំងនៅក្នុងភូមិត្រពាំងលើកសមត្ថកិច្ច ស្រុកបាទីខេត្តតាកែវមិនហ៊ានបង្ក្រាប់ឡើយ…..!

4439

តាកែវ: ល្បែងភ្នាល់ជល់មាន់ ដ៏ធំត្រូវបានប្រជាពលរដ្ឋ រាយការណ៍ថាជារបស់អ្នកធំម្នាក់នឹងអ្នកដែលចាត់ចែងមើលការខុុសត្រូវ(មេការ)គឺជាអ្នកការសែតមួយរូបបានសម្ភោធអោយប្រើប្រាស់ចាប់ពីថ្ងៃទី២៧មកម្លេះទីតាំងនេះស្ថិតនៅក្នុងភូមិត្រពាំងលើក ឃុំ កណ្តឹងស្រុកបាទីខេត្តតាកែវគ្មានសមត្ថកិច្ចណាម្នាក់ មករំខានឡើយ។

តាមប្រភពប្រជាពលរដ្ឋដ៏ដែលបានបន្តទៀតថា កន្លែងលេងល្បែងខាងលើនេះត្រូវបានជនស្លៀកពាក់ស៉ីវិល ពាក់មួកប៉ូលិសជាអ្នកការពារប្រកបដោយសុវត្ថិភាពផងដែរព្រោះថាអ្នកភ្នាល់មាន់ចូលទៅក្នុងទ្រុងត្រូវចាក់សោសុវត្ថិភាពចង់ចេញត្រូវមានការអនុញ្ញាតពីឆ្មាំទ្វារហើយក៏មិនអោយយកកាមរ៉ាថតផ្តេសផ្តាស់បានដែរ។

ប្រភពអ្នកដែលធ្លាប់ចូលលេងបានឲ្យដឹងថាកន្លែងជល់មាន់ខាងលើគឺគេបើកជល់ចាប់ពីរថ្ងៃចន្ទ័ដល់ថ្ងៃអាទិត្យនឹងមានកន្លែងបញ្ចាំម៉ូតូឡានមិនឲ្យអ្នកចូលលេងពិបាកដើររកកន្លែងបញ្ចាំទេ

ប្រភពបានបន្តទៀតថាភាគច្រើនអ្នកដែលចូលលេងគឺជាជនជាតិខ្មែរ។ប្រជាពលរដ្ឋសម្តែងការព្រួយបារម្មណ៍យ៉ាងខ្លាំងអំពីសន្តិសុខនៅក្នុងតំបន់ពួកគាត់រស់នៅអាចបង្ករអោយមានអំពើហិង្សា និងចោរកម្ម ការបេីកល្បែងដ៏ធំបែបនេះ គ្មានសមត្ថកិច្ចណាហ៊ានចេញមុខមកបង្រ្កាបឡេីយ តែបេីកន្លែងតូចតាចវិញ ចាប់ដាក់គុកដាក់ច្រវ៉ាក់អស់ហេីយទោះបីការជល់នោះមិនដាក់លុយសុីសងក៏ដោយវាហាក់បីដូចជាមិនយុត្តិធម៍សោះហេីយការធ្វេីដូចនេះរបស់អាជ្ញាធរ តេីភូមិឃុំមានសុវត្ថិភាព រក្សាទុកនៅកន្លែងណា?ពលរដ្ឋមានតែរស់នៅក្នុងភាពភយ័ភិតតែប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថារបាយការណ៍ប្រចាំឆមាសរបស់ស្នងការនគរបាលខេត្តតាកែវបានលើកឡើងថា បទល្មើស ចោរលួចចោរឆក់និងចោរកាច់កម៉ូតូបានកើនឡើងគួរអោយ ព្រួយបារម្មណ៍។លោក សួន ផុន ស្នងការរងទទួលផែនយុត្តិធម៍នៃស្នងការនគរបាលខេត្តតាកែវបានអោដឹងថាលោកបានធ្វើកិច្ចសន្យាជាមួយម្ចាស់ដីបញ្ឈប់ម្តងរួចមកហើយ។កន្លងមកអភិបាលខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈធ្លាប់ព្រមានដល់មេប៉ុស្តិ៍ និងលោកអធិការស្រុកបាទីយ៉ាងធ្ងន់ៗថា ក្នុងករណីមានបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្មានការបង្ក្រាប ត្រូវប្រឈមនិងការដកដំណែង៕ដោយ សនសុភក្ដ័

IMG-20171107-WA0175

IMG-20171109-WA0043

IMG-20171109-WA0042