របួសរបស់Paul Pogbaមិនធ្វើឲ្យMourinhoអស់សង្ឃឹមទេ

5188

តាមThe Sunចេញផ្សាយនៅថ្ងៃ៨ខែវិច្ឆិកានេះថា Pogbaនឹងត្រូវសម្រាកដោយសារតែមានរបួសហើយត្រូវខកខានការប្រកួតនៅក្នុងជុំទី១២កន្លងទៅនេះ។ របួសរបស់គាត់ ធ្វើឲ្យលោកMourinhoល្វីងមុខកាន់តែខ្លាំងមែនទែន ក្នុងពេលដែលMan Utd មាន៨ពិន្ទុតាមពីក្រោយក្រុម Man City នាំមុខនៅក្នុងតារាងPremeir League។ Pogbaត្រូវបានទិញមកពីក្លឹបJeventusកាល ពីឆ្នាំ២០១៦ក្នុងតម្លៃ៩០លានផោនដែលវត្តមានរបស់គាត់បានធ្វើឲ្យក្លឹបMan Utdឡើងកូតយ៉ាងខ្លាំងនៅក្នុងរដូវកាលថ្មីនេះ។ Mourinhoបង្ហាញក្តីសង្ឃឹមថាកីឡាកររូបនេះ អាចជាទាន់ពីរបួសវិញពេលទទួលភ្ញៀវNewcastleនៅថ្ងៃទី១៨ខែវិច្ឆិកាខាងមុខនេះជាមិនខាន៕

image