វិភាគ៖ សេដ្ឋវិទូធនាគារអភិវឌ្ឍអាស៊ីៈអាស៊ាន​គួរចាប់យក​បដិវត្តន៍ឧស្សាហកម្ម​ទីបួន

13
207

ភ្នំពេញៈ សេដ្ឋវិទូនិងសេដ្ឋវិទូជាន់ខ្ពស់ពីររូប គឺលោក Jayant Menon និង Anna Fink នៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានសរសេរបទវិភាគមួយទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ នៅក្នុងបណ្តាប្រទេសអាស៊ានដែលក្នុងនោះបានបង្ហាញពីជម្រើសថាតើអាស៊ានគួរជ្រើសរើសយុទ្ធសាស្ត្របែបណាដើម្បីធ្វើឱ្យមានសន្តិភាពក្នុងតំបន់ និងវឌ្ឍនភាពផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម?។
នៅពេលដែលថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូលលើកទី ៣១ ក្នុងប្រទេសហ្វ៊ីលីពីន នាសប្តាហ៍នេះ ពួកគេក៏នឹងអបអរសាទរខួបលើកទី ៥០ របស់អាស៊ាន “ASEAN@50” ផងដែរ ដែលនេះជាសក្ខីភាពបង្ហាញពីភាពតស៊ូអំណត់ និងភាពស្ថិតស្ថេររបស់អាស៊ាន ក្នុងនាមជាសមាគមតំបន់នៃប្រទេសកំពុងអភិវឌ្ឍន៍ដែលដំណើរការយូរជាងគេ ក្នុងពិភពលោក។
របៀបវារៈចម្បងមួយគឺសន្តិសុខតំបន់និងការឆ្លើយតបចំពោះការកើនឡើងនៃការវាយប្រហារភេវរកម្ម។របៀបវារៈនេះនាំអាស៊ានត្រឡប់ទៅកាន់ឬសកែវរបស់ខ្លួន ដែលកាលពីដំបូងសមាគមនេះកើតឡើងក្នុងទម្រង់ជាកិច្ចព្រមព្រៀងនយោបាយសន្តិសុខ ក្នុងកំឡុងសង្គ្រាមវៀតណាម កាលពីឆ្នាំ ១៩៦៧។
ជាការពិតតួនាទីរបស់អាស៊ាន ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ជារឿយៗ ត្រូវបានគេផ្តល់តម្លៃឱ្យទាបប្រសិនបើមិនត្រូវបានគេមើលរំលងនោះ។មូលហេតុងាយនឹងមើលឃើញថាហេតុអ្វី?។ ពេលមានសង្គ្រាមកើតឡើងមានគេដឹងឮប៉ុន្តែសន្តិភាពវិញងាយនឹងគ្មានអ្នកណាកត់សំគាល់។អាស៊ានសមនឹងទទួលបានការកោតសរសើរចំពោះការចូលរួមចំណែកនាំឱ្យមានសុខសន្តិភាព។ ទៅថ្ងៃមុខជោគជ័យផ្នែកសេដ្ឋកិច្ចរបស់តំបន់នេះប្រហែលជាពឹងអាស្រ័យលើបដិវត្តន៍មួយប្រភេទផ្សេងទៀត។
.កំណើនបរិយាប័ន្ន ដែលជំរុញដោយនវានុវត្តន៍ឯកសារសង្ខេបលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ានលើកទី ៤៩ របស់អាស៊ាន កាលពីខែកញ្ញា បានកត់សម្គាល់ថា ប្រធានបទជាអាទិភាពសម្រាប់កិច្ចប្រជុំកំពូលឆ្នាំនេះគឺ “កំណើនបរិយាប័ន្ន ដែលជំរុញដោយនវានុវត្តន៍”។ កំណើននេះត្រូវគាំទ្រដោយវិធានការជាយុទ្ធសាស្ត្រចំនួនបីគឺ ការជម្រុញពាណិជ្ជកម្ម និងការវិនិយោគ ការធ្វើសមាហរណកម្មសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ទៅក្នុងសង្វាក់តម្លៃសកល និងការអភិវឌ្ឍសេដ្ឋកិច្ចដោយប្រើប្រាស់នវានុវត្តន៍ជាកម្លាំងចលករជំរុញ។
ភាពយឺតយ៉ាវនៃកំណើនពាណិជ្ជកម្ម ហាក់បីដូចជាឈានដល់កម្រិតទាបបំផុត ហើយមានសញ្ញាដំបូងៗដែលបង្ហាញថា ការវិនិយោគឯកជនក្នុងស្រុក និងការវិនិយោគផ្ទាល់ពីបរទេស កំពុងងើបឡើងវិញ នៅតាមប្រទេសនានាដូចជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជាដើម និងបន្តមានការកើនឡើងគួរឱ្យកត់សម្គាល់ នៅតាមប្រទេសដែលស្ថិតនៅតាមបណ្តោយទន្លេមេគង្គ។ ដើម្បីឱ្យកំណើននេះនៅតែបន្តនិរន្តរភាពទៅមុខទៀត កំណែទម្រង់ចាំបាច់ត្រូវតែបន្តមាន។ សមិទ្ធផលដែលសម្រេចបានជុំវិញការធ្វើសេរីភាវូបនីយកម្មអត្រាពន្ធគយ ត្រូវបានកាត់កងមួយផ្នែកដោយការកើនឡើងនូវវិធានការមិនមែនពន្ធគយ ដែលតាមពិតជារបាំងពាណិជ្ជកម្មកាន់តែធំជាងមុនទៅវិញទេ។
ការវិនិយោគឆ្លងដែន ពាក់ព័ន្ធនឹងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យមបានបង្ហាញឱ្យឃើញពីនិន្នាការកើនឡើងថ្មីៗយ៉ាងខ្លាំងរហូតដល់ថ្នាក់របាយការណ៍វិនិយោគរបស់អាស៊ានយកទៅធ្វើជាប្រធានបទ។ បន្ថែមពីលើនេះ សេដ្ឋកិច្ច ដែលជំរុញដោយនវានុវត្តន៍បែបនេះ ចាំបាច់ត្រូវឆ្លើយតបផងដែរចំពោះបញ្ហាប្រឈមនិងកាលានុវត្តភាព ដែលកើតចេញពីបដិវត្តន៍ឧស្សាហកម្មទីបួន (ហៅកាត់ថា 4IR)។
យុទ្ធសាស្ត្រទាំងបីនេះសុទ្ធតែមានភាពប្រទាក់ក្រឡាជាមួយគ្នា ជាពិសេស យុទ្ធសាស្ត្រពីរចុងក្រោយដូចដែលត្រូវបានលើកយកមកពិភាក្សាក្នុងរបាយការណ៍មួយដែលរៀបចំរួមគ្នា ដោយធនាគារអភិវឌ្ឍន៍អាស៊ី និងវេទិកាសេដ្ឋកិច្ចពិភពលោកក្រោមចំណងជើងថា តើបដិវត្តន៍ឧស្សាហកម្មទីបួន មានន័យយ៉ាងដូចម្តេចចំពោះសមាហរណកម្មសេដ្ឋកិច្ចថ្នាក់តំបន់របស់អាស៊ាន? ដែលនឹងត្រូវបង្ហាញទៅកាន់ថ្នាក់ដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ។
របាយការណ៍នេះកត់សម្គាល់ពីការត្រៀមរៀបចំខ្លួនក្នុងកម្រិតខុសៗគ្នារបស់ប្រទេសជាសមាជិកពោលគឺនៅពេលកម្រិតនៃការអភិវឌ្ឍកាន់តែខ្ពស់ ប្រទេសកាន់តែត្រៀមរៀបចំខ្លួនបានកាន់តែល្អ ដែលកត្តានេះអាចធ្វើឱ្យគម្លាតនៃការអភិវឌ្ឍរវាងប្រទេសទាំងនេះកាន់តែរីកធំជាជាងរួមតូច ប្រសិនបើមិនត្រូវបានឆ្លើយតបទេនោះ។
.បដិវត្តន៍ឧស្សាហកម្មទីបួននាំមកនូវបញ្ហាប្រឈមផង និងកាលានុវត្តភាពផង បញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមធំៗនៃបដិវត្តន៍ឧស្សាហកម្មទីបួននេះគឺការបាត់បង់ការងារ ដែលបង្កឡើងដោយការធ្វើស្វ័យប្រវត្តិកម្ម និងភាពកាន់តែទំនើបជឿនលឿននៃបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត (artificial intelligence)។ ការបាត់បង់ការងារនឹងបង្កផលប៉ះពាល់ដល់ប្រទេសមួយចំនួន ជាងប្រទេសផ្សេងទៀត។ ការងារដដែលៗ ដែលប្រើជំនាញកម្រិតទាប(ដូចជាកម្មករក្នុងខ្សែសង្វាក់ផលិតកម្មផ្នែកបង្គុំជាដើម) គឺជាអ្នកដែលងាយប្រឈមនឹងហានិភ័យបែបនេះជាងគេ ប៉ុន្តែការងារផ្តល់សេវា ក៏កាន់តែទទួលរងការគំរាមកំហែងផងដែរ(ដូចជា នៅពេលដែលដំណើរការធុរកិច្ចមួយចំនួនត្រូវបានក្រុមហ៊ុនជួលឱ្យអ្នកខាងក្រៅធ្វើជំនួសវិញ)។
ជាការឆ្លើយតបបន្ទាន់ ការផ្តល់លទ្ធភាពឱ្យកម្មករគ្មានជំនាញអាចបង្កើនកម្រិតជំនាញរបស់ខ្លួន នឹងជួយទប់ទល់នឹងបញ្ហាគ្មានការងារធ្វើនៅតាមប្រទេសបញ្ជូនពលករ ក៏ដូចជាជួយធ្វើឱ្យកំណើនដែលសម្រេចបានក្នុងប្រទេសទទួលពលករបន្តនិរន្តរភាពទៅមុខទៀត ហើយក្នុងពេលជាមួយគ្នា អាចជួយកាត់បន្ថយបញ្ហាវិសមភាពសេដ្ឋកិច្ចដែលកំពុងបន្តមានការកើនឡើងរវាងតំបន់មួយ និងតំបន់មួយទៀតក្នុងប្រទេសមួយ និងរវាងប្រទេសមួយ និងប្រទេសមួយទៀត។
ក្នុងរយៈពេលមធ្យម ឧស្សាហកម្មថ្មីៗនឹងមានការកើនឡើង ដូច្នេះ ពលករត្រូវការជំនាញថ្មីៗបន្ថែមទៀត។ ការវិនិយោគលើការបង្កើនធនធានមនុស្ស ត្រូវតែចាប់ផ្តើមពីពេលនេះតទៅ។ ជំនាញដែលត្រូវការជាចាំបាច់ គឺលើសពីសមត្ថភាពបច្ចេកទេស ដូចជា សមត្ថភាពច្នៃប្រឌិត និងការដោះស្រាយបញ្ហាដោយច្នៃប្រឌិតថ្មីជាដើម។ លើសពីនេះ ការផ្លាស់ប្តូរក្នុងល្បឿនលឿនបែបនេះតម្រូវឱ្យមានការផ្តល់ការបណ្តុះបណ្តាល និងឱកាសរៀនសូត្រពេញមួយជីវិតដល់មនុស្សពេញវ័យ ពោលគឺមិនត្រឹមតែជាការអប់រំក្នុងវ័យដំបូងៗនៃជីវិតប៉ុណ្ណោះទេ។ លើសពីនេះ កិច្ចព្រមព្រៀមទទួលស្គាល់ទៅវិញទៅមកត្រូវតែពង្រីកបន្ថែម ដើម្បីគ្របដណ្តប់លើមុខរបរថ្មីៗ ហើយក្នុងពេលជាមួយគ្នា ចាំបាច់ត្រូវតែមានការធ្វើសុខុដុមនីយកម្ម និងសាមញ្ញកម្មទិដ្ឋាការការងារ។
.ការធ្វើសមាហរណកម្មសហគ្រាសខ្នាតតូចបំផុត ខ្នាតតូចនិងខ្នាតមធ្យមទៅក្នុង សង្វាក់តម្លៃសកលកាលានុវត្តភាពមួយក្នុងចំណោមកាលានុវត្តភាពធំៗ ដែលកើតចេញពីបដិវត្តន៍ឧស្សាហកម្មទីបួននេះ គឺសក្តានុពលនៃ “បច្ចេកវិទ្យាថ្មីស្រឡាងដែលរំខានដល់អ្វីដែលកំពុងវិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ (disruptive technologies)” ក្នុងការផ្តល់អំណាចដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម នេះបើតាមការលើកឡើងក្នុងរបាយការណ៍នេះ។ សហគ្រាសជាង ៩០% នៅអាស៊ាន គឺជាសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ហើយសហគ្រាសទាំងនេះក៏ជាអ្នកផ្តល់ការងារភាគច្រើន ក្នុងរដ្ឋជាសមាជិកផងដែរ។
សហគ្រាសខ្នាតតូចបំផុត ខ្នាតតូចនិងខ្នាតមធ្យមជារឿយៗជួបនឹងឧបសគ្គដោយសារតែសហគ្រាសទាំងនោះខ្វះលទ្ធភាពក្នុងការទទួលបានសេវាធុរកិច្ចនិងសេវាហិរញ្ញវត្ថុ។បច្ចេកវិទ្យាblockchain មានសក្តានុពលធ្វើឱ្យប្រតិបត្តិការហិរញ្ញវត្ថុ និងភស្តុភារឆ្លងដែនកាន់តែមានសន្តិសុខជាងមុន សូម្បីតែក្នុងប្រទេសដែលសេវាទាំងនេះមិនទាន់មានការអភិវឌ្ឍពេញលេញយ៉ាងណាក៏ដោយ។ បច្ចេកវិទ្យានេះអាចផ្តល់ប្រយោជន៍ដល់ក្រុមហ៊ុនតូចៗជាងគេ ក្នុងប្រទេសក្រីក្រជាងគេ របស់អាស៊ាន។
ការលេចចេញរូបរាងនៃទីផ្សារអនឡាញ ក៏ជាមូលដ្ឋាន ដើម្បីឱ្យសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ទទួលបានចំណែកទីផ្សារក្នុងតំបន់ និងក្នុងសកលលោកផងដែរ។ ដូច្នេះ បដិវត្តន៍ឧស្សាហកម្មទីបួន ផ្តល់នូវកាលានុវត្តភាពឱ្យអាស៊ានអាចបំពេញគោលដៅបង្កើនបរិយាប័ន្នរបស់ខ្លួន តាមរយៈការធ្វើសមាហរណកម្មសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ទៅក្នុងសង្វាក់តម្លៃសកល។ប៉ុន្តែបដិវត្តន៍ឧស្សាហកម្មទីបួននេះក៏ទាមទារឱ្យតំបន់នេះត្រូវវិនិយោគលើធនធានមនុស្ស ដើម្បីបន្តទាក់ទាញពាណិជ្ជកម្ម និងការវិនិយោគ និងដើម្បីបង្កលក្ខណៈឱ្យនវានុវត្តន៍ក្លាយជាកម្លាំងចលករជម្រុញកំណើនសេដ្ឋកិច្ចផងដែរ។
ដោយសារតែបច្ចេកវិទ្យាថ្មីៗទាំងនេះមានឥទ្ធិពលមិនស្មើគ្នាក្នុងតំបន់ ការលើកកម្ពស់កំណើនប្រកបដោយបរិយាប័ន្នត្រូវតែជាសសរស្តម្ភដ៏សំខាន់មួយដើម្បីរក្សាសុខសន្តិភាពក្នុងតំបន់នេះ។កំណើនវិសមភាពសេដ្ឋកិច្ច អាចរួមចំណែកនាំឱ្យមានកោលាហលក្នុងសង្គម និងអស្ថិរភាពនយោបាយយ៉ាងឆាប់រហ័ស។
ការទទួលយកបដិវត្តន៍ឧស្សាហកម្មទីបួន និងកំណើនបរិយាប័ន្នដែលជម្រុញដោយនវានុវត្តន៍ មានសារសំខាន់យ៉ាងខ្លាំង ដើម្បីធានាបាននូវសន្តិភាពរយៈពេល ៥០ ឆ្នាំទៀត នៅអាស៊ាន៕ ដោយៈសុផល

ASEAN-1024x440

Facebook Comments
Loading...

13 COMMENTS

  1. Venus Legacy™是第一個,也是唯一一個得到美國食品藥品監督管理局批准,利用4D™技術結合多極射頻(RF)、磁力脈衝、變量脈衝VariPulse™技術(VP)和實時熱力反饋的設備,這使Venus Legacy™能夠提供一個既安全又無痛的療程,並取得理想效果。Venus Legacy™的療程為所有類型的肌膚提供一個100安全和無痛的美容過程,並針對面部、頸部及身體各處,提供以下即時和持久的效果 非手術塑型 減少橙皮紋 減少皺紋 減少皮下脂肪 收緊肌膚

  2. Dysport是A型肉毒桿菌素,為英國一所受嚴格監管的藥廠內透過高科技純化程序提煉的蛋白質。 Dysport更獲美國食品及藥物管理局FDA核准用於美容用途,肯定其效果及安全性。其能有效阻隔神經訊息傳達,令肌肉不受神經控制,減退因肌肉而過度收縮引致的面部動態性皺紋及放鬆過度活躍的肌肉,以達到瘦面、瘦小腿效果;亦能抑制汗腺掛汗的神經系統,有效減少汗水分泌,達到止汗​​及減少異味。Dysport 瘦面 溶脂 Dysport注射到咬肌內,抑制神經肌接頭處乙酰膽鹼遞質的傳遞,使咬肌張力變小而達到瘦臉效果。

  3. 我們採用國際及美國食品及藥物管理局FDA認可的CO2 激光儀 LUTRONICS® SPECTRA SPR, 具安全性, 準確度高 . 二氧化碳激光可安全地去除皮膚上的癦痣、肉粒、疣、老人斑等問題。此激光的幼細光束可準確及直接地將要去除的組織氧化,過程快捷,傷口細小及乾淨,對周圍的皮膚傷害減至最少。一般1-2次就可永久去除。

LEAVE A REPLY

Please enter your comment!
Please enter your name here