កាន់តែធ្ងន់កហើយ…អារ៉ាប៊ីសាអូឌីតចោទអ៊ីរ៉ង់ធ្ងន់ធ្ងរណាស់

10228

តាមBBCបានផ្សាយឲ្យដឹងថា៖ព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីសាអូឌីតMohammed Bin Salmanបានចោទប្រទេសអ៊ីរ៉ង់ថា បានជួយផ្តល់មីស៊ីលឲ្យពួមឧទ្ទាមហ៊ូទូនៅក្នុងប្រទេសយេម៉េនដើម្បីបាញ់ប្រហារទៅលើក្រុងរីយ៉ាតកាលពីប៉ុន្មានថ្ងៃមុន ដែលទង្វើនេះមានន័យ ថាអ៊ីរ៉ង់បានប្រកាសធ្វើសង្គ្រាមដោយផ្ទាល់ជាមួយប្រទេសអារ៉ាប៊ីសាអូឌីតហើយ។ ប្រទេសអ៊ីរ៉ងបានបដិសធន៍ការចោទប្រកាន់នេះហើយ។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតបាននិយាយថា ទង្វើប្រកាសសង្គ្រាមនេះនឹងជាការគំរាមកំហែងទូទាំងមជ្ឈិមបូពា៍តែម្តង។ គួរបញ្ជាក់ថា ជារឿយៗប្រទេសអ៊ីរ៉ង់ត្រូវបានគេចោទប្រកាន់ថា បានជួយគាំទ្រពួកឧទ្ទាមហ៊ូ ទូក្នុងការវាយប្រយុទ្ធជាមួយរដ្ឋាភិបាលនៃប្រទេសយេម៉ែនដែលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអូឌីត៕

image

image

image