បុរសន័រវេសម្នាក់ត្រូវចាប់ខ្លួនពីបទទិញតុក្កតាសិចនៅវ័យជាកុមារី

3718

តាមព័តមានរបស់RTផ្សាយនៅថ្ងៃទី៧ខែតុលានេះថា តុលាការក្នុងទីក្រុងFredrikstad នៃប្រទេសន័រវេសបានឃុំខ្លួនបុរសម្នាក់ក្នុងរយះពេល៦ខែដោយសារបុរសនេះបានទិញតុក្កតាសម្រាប់រួមភេទមើលទៅនៅវ័យក្មេងពេកអាយុប្រមាណពី៩ទៅ១២ឆ្នាំប៉ុណ្ណោះ។ វាមានតម្លៃ១២០០ដូឡាអាមេរិក។ ការឆែកឆេរក្នុងផ្ទះរបស់គាត់គេបានរកឃើញមានរូបភាពក្មេងស្រីអាសអាភាសចំនួន១៦០០សន្លឹកនិងវីដេអូ២៦ដុំ។ បុរសនេះបាននិយាយប្រាប់តុលាការថា គាត់បានទទួលស្គាល់កំហុសនេះហើយ ហើយគាត់ក៏សុំទទួលយកការសម្រេចរបស់តុលាការដែរនិងបានសន្យាថាមិនប្រព្រឹត្តអំពើនេះជាថ្មីទៀតដែរ៕

image