ពួកឧទ្ទាម ហ៊ូទី គំរាមបាញ់ពន្លិចនាវាចំបាំងអារ៉ាប៊ីសាអូឌីតទៀតហើយ

1357

ពួកកងកម្លាំងឧទ្ទាម ហ៊ូទី នៅប្រទេសយ៉េមេន បានធ្វើការប្រកាសមុននេះបន្តិចថា ពួកគេនឹងប្រើប្រាស់ប្រភេទមីស៊ីលបាញ់ពីបាតសមុទ្រដើម្បីកម្ទេចនាវាចម្បាំងរបស់អារ៉ាប៊ីសាអូឌីតក្នុងពេលឆាប់ៗនេះ។ ការព្រមាននេះបានកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីមីស៊ីលមួយគ្រាប់បាញ់ចេញពីប្រទេសយ៉េមេន សំដៅទៅទីក្រុងរីយ៉ាត រដ្ឋធានីនៃប្រទេស អារ៉ាប៊ីសាអូឌីត។ ពួកឧទ្ទាម ហ៊ូទី ដែលគាំទ្រដោយប្រទេសអ៊ឺរ៉ង់ បានប្រកាសថាពួកគេមានមីស៊ីលប្រភេទ Al Manbab ដែលត្រូវពង្រាយក្នុងពេលឆាប់ៗនេះក្នុងបាតសមុទ្រ ដើម្បីបាញ់កម្ទេចនាវាចម្បាំងរបស់អារ៉ាប៊ីសាអូឌីតដែលចូលមកចតនៅកំពង់ផែ នៃប្រទេសយ៉េមេន៕

IMG_3241

image