អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ ០២នាក់ ចូលគុក បានសម្រេច!

801

នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ ០២នាក់ ទៅតុលាការ ក្នុងនោះមាន៖

១/ ឈ្មោះ ប៉ុល ផាណារ័ត្ន ហៅម៉ៅ ភេទប្រុស អាយុ ១៧ឆ្នាំ , ២/ ឈ្មោះ ផៃ ជោគមុនី ភេទប្រុស អាយុ ១៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួន កាលពីវេលាម៉ោង២៣:៥០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១៥៤ កែងផ្លូវនរោត្តម ក្រុម៥២ សង្កាតផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេទាំង ០២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះដែលជាជនបរទេស ដែលជាមិត្តភក្តិ ឈ្មោះ ដួង ចន្ធូ ហៅកា ភេទស្រី អាយុ ២០ឆ្នាំ ខណៈពេលដែលជនរងគ្រោះ រួម និងមិត្តភក្តិ ០៣នាក់ ទៀត (ជនបរទេស ០២នាក់) កំពុងជិះម៉ូតូកង់បីធ្វើដំណើរលើដងផ្លូវ។

រឿងហេតុដំបូង ជនរងគ្រោះឈ្មោះ ដួង ចន្ធូរ រួម និងមិត្តភក្តិ ០៣នាក់ ទៀត(ជនជាតិអាហ្រ្វិក ០២នាក់ ប្រុស) បានចេញពីពិធីខួបកំណើត នៅហាង ជេកថប នៅម្តុំផ្សារសូរិយាមល ខណៈពេលដែលជនរងគ្រោះកំពុងជិះលើម៉ូតូកង់បី ហើយបានអែបឈប់ស្តុប ស្រាប់តែមានជនសង្ស័យ ០៤នាក់ ជិះម៉ូតូ ០២គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅស្លាកលេខភ្នំពេញ 1GH-0454 និងម៉ាកហុងដាសេ១១០ មានគ្នា ០៤នាក់ បានជិះមកក្បែរម៉ូតូកង់បី ដែលជនរងគ្រោះកំពុងជិះ ហើយមិត្តភក្តិរបស់ជនរងគ្រោះខាងលើ ដែលជាជនជាតិ អាហ្រ្វិក កំពុងតែកាន់ទូរស័ព្ទ ចុចនៅលើម៉ូតូកង់បី ភ្លាមនោះ ជនសង្ស័យ ខាងលើ ឃើញ ឳកាសល្អ ពួកគេ ក៏បានធ្វើសកម្មភាពឆក់ ទូរស័ទ្ទដៃរបស់ជនរងគ្រោះតែម្តង។ ភ្លាមនោះជនរងគ្រោះស្រែកឆោរឡោ ស្របពេលដែលកម្លាំងល្បាតអាវុហត្ថខណ្ឌដូនពេញ ឃើញហើយក៍ប្រដេញតាមភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនបាន ០២នាក់ ចំណែកបក្សពួក ០២នាក់ ទៀតដែលមានឈ្មោះវីត និងឈ្មោះស៊ាំង បានរត់គេចខ្លួនបាត់។

ក្រោយពេលសមត្ថកិច្ចអាវុហត្ថឃាត់ខ្លួនបាន ពួកគេទាំង ០២នាក់ បានសារភាពប្រាប់ឲ្យដឹងថា ដំបូងឡើយពួកខ្លូនទាំង ០២នាក់ រួម និងបក្សពួក ០២នាក់ ទៀត ឈ្មោះវីត និង ឈ្មោះស៊ាំង ដែលរត់គេចខ្លួន បានចេញពីកន្លែងផឹកស៊ីនៅផ្សារកុងទន័រ ដោយជិះម៉ូតូ ០២គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1GH-0454 និងម៉ាកហុងដាសេ១១០ ស្លាកលេខភ្នំពេញ 1-5000(មិនចាំអក្សរ) ក្នុងគោលបំណងដើររកឆក់សម្ភារៈ ពីប្រជាពលរដ្ធដែលធ្វើដំណើរលើដងផ្លូវ លុះពេលជិះដល់ចំណុចផ្លូវលេខ១៥៤ កែងផ្លូវនរោត្តម សង្កាត់ផ្សារកណ្ដាល២ ក៏ឃើញម៉ូតូកង់បីមួយគ្រឿងមានមនុស្សប្រុសស្រី ០៤នាក់ ជិះ ក្នុងនោះមានមនុស្ស ០២នាក់ ជាជនជាតិបរទេស ឃើញដូចនោះពួកគេទាំង ០២នាក់ រួមនឹងបក្សពួក ០២នាក់ទៀត ដែររត់គេចខ្លួន បានជិះមកអែប ម៉ូតូកង់បីដែលជនរងគ្រោះកំពុងជិះ ភ្លាមនោះឈ្មោះ ប៉ុល ផាណារ័ត្ន ហៅ ម៉ៅ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះដែលកំពុងអង្គុយចុចលើម៉ូតូកង់បីតែម្ដង ហើយពួកគេបានព្យាយាមជិះរត់គេចខ្លួន ស្របពេលដែលកម្លាំងល្បាតអាវុអាវុធខណ្ឌដូនពេញ ឃើញសកម្មភាពរបស់ពួកគេ ក៏បានប្រដេញតាម រហូតឈានដល់ការឃាត់ខ្លួនបាន ០២នាក់ ភ្លាមៗ ចំណែកបក្សពួក ០២នាក់ ទៀត បានរត់គេចខ្លួនបាត់។

23131603_851102921731205_1676590659701195834_n

23130768_851102971731200_6985998679157783456_n

23032426_851102945064536_7605269418744189024_n

23031405_851102985064532_7653923942172034979_n