អាវុធហត្ថខេត្តកណ្តាលចែកអាវរងាដល់កងកម្លាំង និងប្រកាសប្រឆាំងដាច់ខាតរាល់ទង្វើទាំងឡាយណា ចង់ផ្តួលរំលំរាជរដ្ឋាភិបាស្របច្បាប់

804

(កណ្តាល)៖ លោកឧត្តមសេនីយ៌ត្រីសំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលនៅព្រឹកថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០១៧នេះបានណែនាំបន្ថែមនូវសភាពការណ៍ថ្មីៗលើការងារការពារ និង ចែកអាវរងារបស់សម្តេចតេជោ ដល់កងកម្លាំងកងរាជអាវុធហត្ថទូទាំងខេត្តកណ្តាល លោកសំតុលា បានបញ្ជាក់យ៉ាងដាច់ណាត់ថាប្រឆាំងដាច់ខាតរាល់ទង្វើទាំងឡាយណាដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ពិធីនេះមានការចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក កងវរៈអន្តរាគមន៍ និង នាយ នាយរង កងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ត្រី សំ តុលា បានសង្កត់ធ្ងន់ថា «កម្លាំងកងរាជអាវុធហត្ថទូទាំងខេត្តកណ្តាល បានប្តេជ្ញាចិត្តការពារដាច់ខាតរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ មិនអនុញ្ញាតឲ្យក្រុមបង្កចលាចលខុសច្បាប់ធ្វើឲ្យមានអសន្តិសុខក្នុងសង្គមឡើយ»។

លោកឧត្តមសេនីយ៍ត្រី សំ តុលា ក៏បានផ្សព្វផ្សាយនិងណែនាំបន្ថែមលើផែនការការពារព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលប្រព្រឹត្ត ទៅនៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ ហើយកងកម្លាំងអាវុធហត្ថក្នុងខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ច បង្ការ បង្រ្កាប សង្រ្គោះ ដែលជាយន្តការដឹកនាំដ៏មានប្រសិទ្ធិភាពរបស់ឯឧ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ប្រកាន់ឲ្យខ្ជាប់ខ្ជួនក្រមសីលធម៌ ត្រូវជួយសម្រួលចរាចរណ៍សណ្តាប់ធ្នាប់ ការពារសន្តិសុខ និង ជួយសង្គ្រោះ ឲ្យទាន់ពេលវេលាដល់ប្រជាពលរដ្ឋ ដែលអញ្ជើញឆ្លងកាត់ចូលមកនិងចេញពីរាជធានីភ្នំពេញ៕ ពិសិដ្ឋ

2017-11-01-PHOTO-00000172

2017-11-01-PHOTO-00000173

2017-11-01-PHOTO-00000174

2017-11-01-PHOTO-00000175