មនុស្បប្រុស,ស្រី,ក្មេង,ចាស់9នាក់បានរងរបួសធ្ងន់.ស្រាលក្នុងហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌

875

ខេត្កតណ្តាល ៖ មនុស្សប្រុស.ស្រី.ក្មេង.ចាស់ចំនួន៩នាក់បានរងរបួសធ្ងន់.ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកSIENNAបើកបោះពួយយ៉ាងលឿនទៅបុកគូទរថយន្តកុងតឺន័រដែលខូចចតនៅស្ងៀមកាលពីវេលាម៉ោង៥និង១៥នាទីជិតភ្លឺថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៧នៅលើកំណាត់ផ្លូវជាតិលេខ០១ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ៣៥.៣៦ស្ថិតក្នុងភូមិជ័យឧត្តម.ឃុំសំរោងធំ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។

ប្រភពព៌តមានបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកNISSANសណ្តោងកន្ទុយដឹកទូរកុងតឺន័រព៏ណក្រហម.ក្បាលព៏ណខៀវលាយបៃតងពាក់ស្លាកលេខភ្នំពេញ៣A.6555.កន្ទុយលេខភ្នំពេញ៣A.១១២៨បើកបរក្នុងទិសដៅ(អ្នកលឿង.ភ្នំពេញ)។ លុះមកដល់ចំណុចខាងលើបានខូចឈប់ចតស្ងៀមនៅចំពាក់កណ្តាលទ្រូងផ្លូវតាំងពីម៉ោងប្រហែល២យប់។

ប្រភពបន្តថាបន្ទាប់ពីខូចនៅកណ្តាលទ្រូងផ្លូវគេឃើញតៃកុងរថយន្តចុះកាច់មែកឈើតូចៗដាក់ជាសញ្ញាចរាចរណ៍ចម្ងាយប្រហែលជាង១០ម៉ែត្រ ស្រាប់តែនៅវេលាម៉ោងជាង០៥ជិតភ្លឺមានថយន្តម៉ាកTOYOTA.SIENNAព៌ណទឹកប្រាក់ប្រភេទទេសចរណ៍ពាក់ផ្លាកលេខភ្នំពេញ2AN.7701បើកបរក្នុងទិសដៅស្របគ្នា(អ្នកលឿង.ភ្នំពេញ)បើកបោះពួយមកបុកគូទរថយន្តកុងតឺន័រដែលខូចនៅលើផ្លូវចំពីក្រោយពេញទំហឹងចូលទៅក្រោមគូទរថយន្តកុងតឺន័ររួញមួយកំណាត់ខាងមុខបណ្តាលឲ្យមនុស្សប្រុស.ស្រីចាស់ក្មេងដែលជិះនៅក្នុងរថយន្តម៉ាកSIENNA ចំនួន៩នាក់បានរងរបួសធ្ងន់និងស្រាលរណូករណែលនៅលើចិញ្ចើមផ្លូវ។

ក្រោយទទួលបានព៌តមានភ្លាមកម្លាំងនគរបាលចរាចរណ៍ស្រុកកៀនស្វាយដឹកនាំដោយលោកហង្ស.ផាន់ណារ៉ា នាយផ្នែកចរាចរណ៌ស្រុកចុះសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សំរោងធំធ្វើអន្តរាគមន៍ជួយសម្រួលចរាចរណ៍ដល់អ្នកធ្វើដំណើរនិងធ្វើការវាស់វែងចាត់ការតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោក។ លោកនាយផ្នែកបញ្ជាក់បន្ថែមថា ជនរងគ្រោះទាំង៩នាក់ ទី១ឈ្មោះលី.ចាន់ធីភេទស្រីអាយុ៦៨ឆ្នាំមានទីលំននៅភូមិកំពង់ចម្លង.ឃុំព្រែកទន្លាប់.ស្រុកលើកដែក.ខេត្តកណ្តាល. ទី២ឈ្មោះលាង.ពុធពេជ្រភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅភូមិកំពង់ចម្លង.ឃុំព្រែកទន្លាប់. ទី៣ឈ្មោះផូ.ហាក់ឡេងភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅភូមិកំពង់ចម្លង.ឃុំព្រែកទន្លាប់. ទី៤ឈ្មោះធា.តុលាភេទប្រុសអាយុ៥ឆ្នាំ(ក្មេង)មានទីលំនៅភូមិស្ពានដែក.ឃុំព្រែកទន្លាប់. ទី៥ឈ្មោះជា.ហេងភេទស្រី១៨ឆ្នាំមាននីលំនៅភូមិស្ពានដែក.ឃុំព្រែកទន្លាប់. ទី៦ឈ្មោះតាំង.អេងភេទស្រីអាយុ៥៩ឆ្នាំមានទីលំនៅភូមិកំពង់ចម្លង.ឃុំព្រែកទន្លាប់. ទី៧ឈ្មោះខន.សុធាភេទស្រីអាយុ២៨ឆ្នាំមានទីលំនៅភូមិព្រែកផ្តៅ.ឃុំបឹងខ្នា.ស្រុកបាកាន.ខេត្តពោធិសាត់. ទី៨ឈ្មោះឃួន.យ៉េមភេទស្រីអាយុ៦៨ឆ្នាំមានទីលំនៅភូមិអំពិលទឹក.ឃុំកំពង់ភ្នំ.ស្រុកលើកដែកនិងទី៩ឈ្មោះយ៉ៃ.ស្រីវនភេទស្រីអាយុ៣៤ឆ្នាំមានទីលំនៅភូមិស្ពានដែក.ឃុំព្រែកទន្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចហៅរថយន្តដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។

ចំណែកអ្នកបើកបររថយន្តទាំង២គ្រឿងមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ស្រមោលចោលរថយន្តនៅកន្លែងកើតហេតុ ។ករណីនេះនគរបាលជំនាញចរាចរណ៌បានឲ្យដឹងថា ដើមចមនាំឲ្យមនុស្សប្រុសស្រីក្មេងចាស់រងរបួសធ្ងន់ស្រាលបណ្តាលមកពីអ្នកបើកបររថយន្តម៉ាកNISSAN(កុងតឺន៌រ)ខូចឈប់ចតនៅចំកណ្តាលថ្នល់ជាតិគួបផ្សំអ្នកបើកបរឡានម៉ាកSIENNAបើកបរធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្នមិនបានពិនិត្យស្ថានភាពផ្លូវខាងមុខមានឧបសាគបុកគូថរថយន្តកុងតឺន័រពីក្រោយពេញទំហឹងតែម្តង ៕

2017-11-01-PHOTO-00000167

2017-11-01-PHOTO-00000168

2017-11-01-PHOTO-00000169

2017-11-01-PHOTO-00000170