កូន​ខ្មែរ​ទូទាំង​ប្រទេស​ត្រូវ​ដឹង ថ្ងៃ​នេះ​ឆ្នាំ​១៩២២ គឺ​ជា​ឆ្នាំ​ប្រសូត្រ​ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ

0
93

តាមទំព័រហ្វេសប៊ុក Royal du Cambodge ឱ្យដឹងថា ថ្ងៃនេះ គឺជាខួបទី ៩៥ ឆ្នាំប្រសូត្រនៃ «ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ» ជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះបរមរតនកោដ្ឋព្រះបាទសម្ដេចនរោត្ដមសីហនុ ប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ បានយាងចូលទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ០១៖២០នាទីយប់ នៅទីក្រុង ប៉េកាំង ប្រទេសចិន។

ព្រះបរមរតនកោដ្ឋព្រះបាទសម្ដេចនរោត្ដមសីហនុ ជាព្រះវររាជបិតាជាតិខ្មែរ ទ្រង់បានលះបង់ព្រះកាយពល ធ្វើបូជនីយកិច្ច ទាមទារឯករាជ្យពីអាណាព្យាបាលបារាំង បានដោយពេញលេញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ព្រះអង្គបានបំពេញព្រះរាជកិច្ចដឹកនាំប្រទេសយ៉ាងរីកចម្រើនបំផុតក្នុងសម័យសង្គមរាស្ត្រនិយម និងបន្សល់ទុកនូវស្នាមព្រះហស្តជាច្រើនរាប់មិនអស់រហូតមកដល់បច្ចុប្បន្ន៕ អត្តបទ៖ Sabay

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here