ឃាត់ខ្លួនជនសង្ស័យពីរនាក់ជាអនិតិជន ពិីបទចែកចាយគ្រឿងញៀន

694

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៨:៣០នាទី កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ដែលជា អនិតិជន(ក្មេងមិនទាន់គ្រប់អាយុ) ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងដកហូតបានក្រាមពណ៍សថ្លា ៥៦កញ្ចប់(ប្រភេទម៉ាទឹកកក)។
ជនសង្ស័យ ជាអនិតិជន ដែលសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន មាន៖
១/ ឈ្មោះ អ៊ូច វ៉ារី ភេទប្រុស អាយុ ១៣ឆ្នាំ , ២/ ឈ្មោះ អាកោប ភេទប្រុស អាយុ ១១ឆ្នាំ ឃាត់ខ្លួនបាននៅចំណុចម្តុំរោងចក្រឆ្នាំង ផ្លូវដែក ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ កំពុងសួរចម្លើយ និងធ្វើសុំណុំរឿង ដើម្បីបញ្ជូនទៅឲ្យមន្ទីរសង្គមកិច្ច ធ្វើការគ្រប់គ្រងវិញ។ #PnhomPenhGRK

22886042_849052155269615_4388039600881716784_n