អាវុធហត្ថរាជធានីភ្នំពេញ ក្របួចបាន ចោរឆក់ ០៣នាក់!

2586

កាលពីវេលាម៉ោង១២:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា បានបង្ក្រាប និងឃាត់ខ្លួន ចោរឆក់ ០៣នាក់ មាន៖

១/ ឈ្មោះ មាជ ណាង ភេទប្រុស អាយុ ១៩ឆ្នាំ , ២/ ឈ្មោះ កែវ រិទ្ធ ហៅជ្រូក ភេទប្រុស អាយុ ១៩ឆ្នាំ , ៣/ ឈ្មោះ ង្វៀង វ៉ាំងតឹង ហៅហេង ភេទប្រុស អាយុ ២៤ឆ្នាំ

ករណីខាងលើនេះកើតឡើងនៅចំណុចបណ្តោយផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា ដែលបង្កដោយជនសង្ស័យមានគ្នា ០៤នាក់ ជាចោរឆក់ ជិះម៉ូតូ ០២គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស្លាកលេខ កណ្តាល 1C-3376 និងម៉ាកស៊ុយស៊ុយគីនិច ពណ៍ស ស្លាកលេខ ភ្នំពេញ 1FC-6327 ធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីជនរងគ្រោះមានគ្នា ០២នាក់ ដែលកំពុងធ្វើដំណើរលើដងផ្លូវ ស្របទិសគ្នា តែមិនបានសម្រេច ដោយជនរងគ្រោះបានទាញកាបូបមកវិញ ពីជនសង្ស័យ ខាងលើ បណ្តាលឲ្យដូលម៉ូតូ ទាំងអស់គ្នា ស្របពេលដែលកម្លាំងអាវុធហត្ថកំពុងល្បាតឃើញ ក៍បង្ក្រាបបាន ០៣នាក់ ចំណែក បក្សពួក ០១នាក់ ទៀត បានរត់គេចខ្លួនបាត់។
ក្រោយពេលឃាត់ខ្លួនបាន ពួកគេទាំង ០៣នាក់ បានសារភាពថា មុនពេលកើតហេតុ ពួកគេទាំង ០៣នាក់ រួមបក្សពួកឈ្មោះ ភ័ក្រ ដែលរត់គេចខ្លួន បានជិះម៉ូតូ ០២គ្រឿង ដែលមានភិនភាគដូចខាងលើ ទៅផឹកកាហ្វេនៅម្តុំមុខកាសា ខាងជើងវត្តភ្នំ ដើម្បីពិភាក្សាគ្នា ធ្វើសកម្មភាពឆក់ បន្ទាប់មកពួកគេ បានជិះម៉ូតូស្វែងរកមើលប្រជាពលរដ្ឋដែលមានសម្ភារៈ មានតំលៃ លុះរហូតដល់វេលាម៉ោង១២:៣០នាទី ថ្ងៃទី និងចំណុចកើតហេតុខាងលើ ក៏ឃើញជនរងគ្រោះដែលជាស្រ្តី ០២នាក់ កំពុងធ្វើដំណើរលើដងផ្លូវ ភ្លាមនោះ ឈ្មោះ កែវ រិទ្ធ ហៅជ្រូក និងឈ្មោះ ភ័ក្រ(រត់គេចខ្លួន) បានជិះម៉ូតូតាមជនរងគ្រោះ ដល់ទន្ទឹមគ្នា ពួកគេក៏បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះខាងលើ តែជនរងគ្រោះដឹងខ្លួនទាន់ បានទាញកាបូបមកវិញ បណ្តាលឲ្យដូលម៉ូតូទាំងអស់គ្នាតែម្តង ហើយជនរងគ្រោះបានស្រែកឆោរឡោ លឺដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចអាវុធហត្ថក៏ឃាត់រូបខ្លួនទាំង ០៣នាក់ តែម្តង ចំណែកបក្សពួកខ្លួន ០១នាក់ ទៀតឈ្មោះ ភ័ក្រ បានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្កា្របបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ចំណែកបក្សពួកដែលរត់គេចខ្លួន សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជា្រវ ឃាត់ខ្លួនបន្ត។

ប្រភព៖ #PhnomPenhGRK

22853409_848943565280474_3232793387508435995_n

22894056_848943558613808_6302880892754523943_n

22885925_848943555280475_923952391828326627_n

22853167_848943631947134_2053540115642566312_n