អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនស្រ្តី ០១នាក់ ដែលប្រើល្បិចបោកប្រាស់តាមប្រព័ន្ធ ហ្វេសបុក!

692

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៨:៥៤នាទី កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួន ស្រ្តី ០១នាក់ ឈ្មោះ គុណ មករា ភេទស្រី អាយុ ២៣ឆ្នាំ ដែលប្រើល្បិចបោកប្រាស់ តាមប្រព័ន្ធ ហ្វេសបុក ទៅលើជនរងគ្រោះ ឈ្មោះ សូត្រ សុផារី ភេទស្រី អាយុ ២៨ឆ្នាំ ។ ករណីនេះកើតឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ដោយរូបគេទាំង ០២នាក់ បានលេង ឆាត ជាមួយគ្នា តាមប្រព័ន្ធ ហ្វេសបុក ហើយជនសង្ស័យ បានប្រាប់ឲ្យជនរងគ្រោះ ផ្ញើរប្រាក់មកឲ្យខ្លួនចំនួន ២០០ដុល្លា អាមេរិក តាមរយៈ វីង ដោយសន្យាថា និងផ្ញើរឥវ៉ាន់ មកឲ្យ ឈ្មោះ សូត្រ សុផារី ដែលជាជនរងគ្រោះ ។ ក្រោយមក ជនសង្ស័យ ខាងលើ បានទូរស័ព្ទទៅជនរងគ្រោះម្តងទៀត ឲ្យផ្ញើរប្រាក់មកឲ្យរូបខ្លូនចំនួន ៨០០ដុលា្ល បន្ថែមទៀត ទើបឥវ៉ាន់ មកដល់ ដោយមានការសង្ស័យ ទើបជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅមូលដ្នានអាវុធហត្ថខណ្ឌសែនសុខ ឲ្យជួយស្រាវជ្រាវរកជនសង្ស័យខាងលើ ទើបនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចអាវុធហត្ថបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ខាងលើ នៅចំណុច ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ តែម្តង។

ក្រោយពេល ឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រូបខ្លួនប្រើល្បិចបោកប្រាស់នេះ គឺតាមគំនិតសង្សាររបស់ខ្លួន ដែលជាជនជាតិនីហ្សេរីយ៉ា មានឈ្មោះ ស្លីម អាយុប្រហែល ២៨ឆ្នាំ ដែលស្គាល់គ្នាក្នុង បារខារ៉ាម៉ែល ដោយឲ្យរូបខ្លួនដើរតួជាបុគ្គលិក AirPort Phnom Penh ហើយបានឲ្យរូបខ្លួនទូរស័ព្ទប្រាប់ជនរងគ្រោះថា ឥវ៉ាន់ដែលផ្ញើរមកពីប្រទេស ឌូបៃ បានដល់ AirPort Phnom Penh ហើយ និងតំរូវឲ្យជនរងគ្រោះបង់ថ្លៃសេវាចំនួន ២០០ដុលា្ល អាមេរិក ដោយផ្ញើរលុយតាមរយៈ វីង លុះពេលបើកលុយបាន មួយសន្ទុះក្រោយមក ខ្លួនបានទូរស័ព្ទទៅជនរងគ្រោះម្តងទៀត និងឲ្យជនរងគ្រោះផ្ញើរលុយមកឲ្យខ្លួនចំនួន ៨០០ដុល្លា អាមេរិក បន្ថែមទៀត ដោយបា្រប់ជនរងគ្រោះថា ដើម្បីបង់ពន្ធ ព្រោះក្នុងឥវ៉ាន់មានប្រាក់ដុល្លាច្រើន តែជនរងគ្រោះប្រាប់ថា មិនទាន់មានលុយទេ ឮដូចនោះជនសង្ស័យខាងលើ បាននិយាយសំឡុតទៅជនរងគ្រោះ និងប្រាប់កុំឲ្យ ខល ទៅរូបខ្លួនទៀត។ លុះរហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ជនរងគ្រោះបានហៅទូរស័ព្ទទៅជនសង្ស័យជាច្រើនលើក តែមិនលើកនិយាយ ទើបរហូតដល់ពេលល្ងាចបានជនសង្ស័យខាងលើលើកទូរស័ព្ទ ពេលនោះជនរងគ្រោះបានប្រាប់រូបខ្លួនថា បានផ្ញើរលុយឲ្យរូបខ្លួនចំនួន ៨០០ដុល្លា អាមេរិក តាមរយៈទ្រូម៉ានី ហើយរូបខ្លួនបានទៅបើកលុយនោះ នៅទ្រូម៉ានីក្នុងបូរីពិភពថ្មី ក្បែរផ្ទះរបស់ខ្លួន តែពេលទៅដល់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថឃាត់រូបខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

ប្រភព៖ #PhnomPenhGRK

22894211_848929225281908_9175259442421870805_n

22893962_848929218615242_5803034622711061278_n