អ្នកវិទ្យាសាស្ត្រចិនបង្កាត់បានពូជស្រូវមានដើមកំពស់២ម៉ែត្រ

1613

ដើមស្រូវដែលមានកំពស់២ម៉ែត្រត្រូវបានអ្នកវិទ្យាសាស្ត្រចិនបង្កាត់ពូជបានហើយ ដោយវាអាចផ្តល់បរិមាណផលស្រូវច្រើនជាងពាក់កណ្តាលនៃពូជស្រូវធម្មតារបស់ ដូនតាយើងសព្វថ្ងៃនេះទៅទៀត។ បើតាមកាសែតប្រជាជនចិនបានរាយការណ៍ថា គេបានដាក់ឈ្មោះឲ្យវាថា ពូជស្រូវយក្សដោយចំណាយពេលសល់ទៅ១០ឆ្នាំក្នុងការបង្កាត់ពូជវាទើបសម្រេចបានជោគជ័យ ហើយត្រូវបានប្រកាសជាផ្លូវការណ៍កាលពីថ្ងៃទី១៦ខែតុលាកន្លងទៅនេះ។ លោកXia Xinjieប្រធានដឹកនាំក្រុមស្រាវជ្រាវ បានឲ្យដឹងថាដើមស្រូវនេះមានកំពស់ជាមធ្យមប្រមាណ១,៨ទៅដល់២,២ម៉ែត្រនិងផ្តល់ផលក្នុង១ហិកតាប្រមាណ១១តោនក្នុង១ហិកតា៕

IMG_3093

IMG_3094

IMG_3095