ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ឡាយព្រះហស្ត លើច្បាប់ដកហូតអាសនៈបក្ស ត្រូវរំលាយ ទៅឲ្យបក្សផ្សេង

14863

ភ្នំពេញ៖ នៅរសៀលថ្ងៃ២៥ តុលានេះ ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ឡាយព្រះហស្ត លើច្បាប់ដកហូតអាសនៈបក្ស ត្រូវរំលាយ ទៅឲ្យបក្សផ្សេងទៀត។

វិសោធនកម្មទាំង៤នោះរួមមាន៖១- វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ , ២- វិសោធនកម្មច្បាប់ស្តីពីការ បោះឆ្នោត ជ្រើសតាំងព្រឹទ្ធសភា, ៣- វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ , និង៤- វិសោធនកម្មច្បាប់ ស្តីពី ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

កាលពីថ្ងៃទី១៦ តុលា វិសោធនកម្មនេះ ត្រូវបានសមាជិករដ្ឋសភា គណបក្សប្រជាជនកម្ពុជាចំនួន ៦៧រូប បានលើកដៃអនុម័តជាឯកច្ឆន្ទ បន្ទាប់មកបានបញ្ជូនទៅព្រឹទ្ធសភា ហើយសមាជិកព្រឹទ្ធសភាមកពី បក្សកាន់អំណាច៤៩រូបលើកដៃ អនុម័តជាឯកច្ឆន្ទផងដែរ មុនបញ្ជូន មកក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីឲ្យព្រះមហាក្សត្រឡាយ ព្រះហស្តលេខាដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ។

20161013