តុលាការចេញដីកាដោះលែង លោក ហុង សុខហួរ ក្រោយទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ

7005

ភ្នំពេញ៖ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាដោះលែង លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភារបស់គណបក្សសមរង្ស៊ី នៅល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ ក្រោយទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។ ការដោះលែង លោក ហុង សុខហួរ ចេញពីពន្ធនាគារព្រៃស នឹងធ្វើឡើងនៅព្រលប់ថ្ងៃពុធនេះតែម្តង។

«អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឲ្យដោះលែងទណ្ឌិតឈ្មោះ ហុង សុខហួរ អាយុ៥៩ឆ្នាំ ដែលត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសតាមព្រះរាជក្រិត្យលេខ នស/រកត/១០១៧/៨៣៣ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដោយដីកាបង្គាប់ឲ្យដោះលែងលេខ១៧២៣ អយម ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ហើយបានកំពុងអនុវត្តការដោះលែងតាមនីតិវិធី»។

fn-2017-10-25-15-21-53-0

fn-2017-10-25-15-21-59-0 fn-2017-10-25-15-22-00-1