MH370៖ ប្រទេសម៉ាឡេស៊ីចុះកុងត្រាជាមួយក្រុមហ៊ុនអាមេរិកស្វែងរកយន្តហោះនេះម្តងទៀត

8777

តាមBBCបានផ្សាយឲ្យដឹងថា៖រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីបានសម្រេចចុះកិច្ចព្រមព្រៀងក្រោមទម្រង់no find-no feeជាមួយក្រុមហ៊ុនអាមេរិកមួយក្នុងការបន្តស្វែងរកបំណែកយន្តហោះMH370បន្តទៀត។ ក្រុមហ៊ុនអាមេរិកមួយដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់នឹងរ៉ាប់រងចំណាយនេះទាំងស្រុងប្រសិនបើពួកគេរកមិនឃើញបំណែកយន្តហោះនេះទេនោះ។យន្តហោះនេះបានបាត់ខ្លួនយ៉ាងអាថកំបាំងចេញពីរ៉ា ដាតាំងពីថ្ងៃ៨ខែមិនាឆ្នាំ២០១៤ក្នុងជើងហោះហើរពីកូឡាលំពួរទៅកាន់ទីក្រុងប៉េកាំងដោយមានមនុ ស្សជិះនៅលើនោះចំនួន២៣៩នាក់។ដោយអស់ក្តីសង្ឃឹម ប្រតិបត្តិការរុករកនេះត្រូវបានបញ្ឈប់ទៅវិញ នៅខែមករាឆ្នាំ២០១៧កន្លងទៅនេះ៕

image

image