កងរាជអាវុធហត្ថខេត្តកណ្ដាលឃាត់ខ្លួនឃាតករដែលកាប់សំលាប់យុវជនម្នាក់នៅកៀនស្វាយ..!

11709

កណ្ដាល: អនុវត្តន៏តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯឧ. ម៉ៅ ភិរុណ អភិបាលខេត្ត។

ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៏ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តន៏យន្តកាខាងលើ ពិសេសលោកមេបញ្ជាការបានជំរុញ តាស់តឿនក្រើនរំលឹក ដល់ជំនាញ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ឲ្យធ្វើសកម្មភាពបង្ការ បង្ក្រាប សង្គ្រោះ ជាប្រចាំដូចភ្លៀងរលឹម ។

ជាក់ស្តែង នៅវេលាម៉ោង 21.30នាទី ថ្ងៃទី15.10.2017 មានករណីឃាតកម្មមួយកើតឡើង នៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ កម្លាំង អហ ស្រុកកៀនស្វាយ និង កម្លាំងជំនាញ អហ ខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ទូច អីុណាន មេបញ្ជាការរងទទួលផែននគរបាលយុត្តិធម៌ និង ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល។ ចុះបង្ក្រាបបទល្មើសឃាតកម្មដោយធ្វើការស្រាវជ្រាវយ៉ាងដុតដៃដុតជើង ទាំងយប់ថ្ងៃដោយឆន្ទះមិនគិតនើយហត់ បង្កដោយជនសង្ស័យ03នាក់ក្នុងចំណោមបក្សពួក 06នាក់
1/.ឈ្មោះ ពេញ ស៊ី ណេង ហៅ ឡេង ភេទប្រុស អាយ18ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករកាត់ជី មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកគៀនស្វាយ (ជាជនដៃដល់) ឃាត់ខ្លួន។
2/.ឈ្មោះ ហួ កុសល ភេទប្រុស អាយុ18ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡានកុងទីន័រ មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកគៀនស្វាយ (សមគំនិត) ឃាត់ខ្លួន។
3/.ឈ្មោះ សុឹម រិទ្ធី ហៅ ជ្រូក ភេទប្រុស អាយុ22ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកដីមានទីលំនៅភូមិដូនស ឃុំគគីរ ស្រុកគៀនស្វាយ (ជាអ្នកឌុបជនសង្ស័យធ្វើសកម្មភាព) ឃាត់ខ្លួន។ និងបក្សពួកចំនួន03នាក់ទៀត (ជាអ្នកផ្តើមគំនិត) កំពុងគេចខ្លួនមានឈ្មោះ
1/.អា លីន ភេទប្រុស
2/.អា ប៉ែត ភេទប្រុស
3/.អា ធា ភេទប្រុស
ទាំង03នាក់ មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

-ជនសង្ស័យ02នាក់ខាងលើ(ពេញ ស៊ី ណេង និង សុឹម រិទ្ធី ) បានជិះម៉ូតូមួយគ្រឿងឌុបគ្នាមានដាវ01ដើម ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ 01នាក់ ក្នុងចំណោមគ្នា03នាក់ ដែលកំពុងជិះម៉ូតូឌុបគ្នា បណ្តាលឲ្យត្រូវចំក្រោមថ្គាមខាងឆ្វេង01កាំបិតស្លាប់ភ្លាមៗនៅលើដងផ្លូវ មានឈ្មោះ
1/.ឈ្មោះ រស្មី សាម៉ាឌី ភេទប្រុស អាយុ18ឆ្នាំ ឆ្នាំជនជាតិខ្មែរ មុខរបរបើកបរ មានលំនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជិះពីក្រោយ) ស្លាប់ភ្លាមៗ។
2/.ឈ្មោះ គៀត ភារម្យ ភេទប្រុស អាយុ18ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (អ្នកឌុប)។
3/.ឈ្មោះធី ប៊ុនធីម ភេទប្រុស អាយុ17ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល (ជិះកណ្តាល)

*មូលហេតុ៖ នៅថ្ងៃ.ខែ.ឆ្នាំខាងលើ វេលាម៉ោង17.30នាទី ឈ្មោះ ប៉ែត ឈ្មោះ លីន និងឈ្មោះ ធា (ជិះម៉ូតូពីរគ្រឿង) មកប្រាប់ឈ្មោះ ពេញ សុីណេង ឈ្មោះ សុឹម រិទ្ធី និងឈ្មោះ ហួ កុសល់ ថា៖ ផ្ទះផឹកសុីគប់ខ្ញុំ (ផ្ទះគាត ភារម្យ ស្ថិតក្នុងភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល) និយាយគ្នាចប់អ្នកទាំង06នាក់ ជិះម៉ូតូទៅមកៗកាត់មុខផ្ទះនោះ រង់ចាំធ្វើសកម្មភាព ។
លុះដល់ម៉ោង21.30នាទី ឈ្មោះ គៀត ភារម្យ ភេទប្រុស និងឈ្មោះ ធី ប៊ុនធីម បានជូនឈ្មោះ រស្មី សាម៉ាឌី មកផ្ទះវិញ ដោយជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1FP.3194 គឺឈ្មោះ គៀត ភារម្យ ជាអ្នកឌុបចំណែកឈ្មោះធី ប៊ុនធីម អង្គុយកណ្តាល រីឯឈ្មោះ រស្មី សាម៉ាឌី អង្គុយខាងក្រោយ មកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ជិះឌុបគ្នា02នាក់ មានឈ្មោះ ស៊ឹម រិទ្ធី ហៅ ជ្រូក ជាអ្នកឌុប និងឈ្មោះ ពេញ ស៊ីណេង ហៅ ឡេង អង្គុយពីក្រោយកាន់ដាវ01ដើមផង ជិះក្នុងទិសដៅស្របគ្នា ហើយបានកាប់មកលើឈ្មោះ រស្មី សាម៉ាឌី ភេទប្រុស ចំខាងក្រោមគុម្ពត្រចៀកខាងឆ្វេងបណ្តាលអោយដាច់រយះ ប្រវែង 5,50សង់ទីម៉ែត្រ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯជនសង្ស័យ ពេលធ្វើសកម្មភាពរួចបិតភ្លើងម៉ូតូជិះរត់គេចខ្លួនដោយយកវត្ថុតាងទៅជាមួយ ។
ចំណែកឯសពឈ្មោះ រស្មី សាម៉ាឌី ភេទប្រុសក្រោយពីកម្លាំងសមត្ថកិច្ចជំនាញ ពិនិត្យធ្វើកោសលវិច័យរួច បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
*លទ្ធផលស្រាវជ្រាវ: ក្រោយកើតហេតុជំនាញ អ ហ ខេត្ត និងស្រុកបានចុះស្រាវជ្រាវនឹងបន្តនិតិវិធី រហូតដល់ថ្ងៃទី21.10.2017 វេលាម៉ោង16៖30នាទី ទើបជំនាញកំណត់បានមុខសញ្ញា និងដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលលាដំបូងខេត្តកណ្តាល ឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន03នាក់ជាបន្តបន្ទាប់ :
1/.ឈ្មោះ ពេញ សុីណេង ហៅ ឡេង ឃាត់នៅផ្ទះជីតានៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ (ជាជនដៃដល់)។
2/.ឈ្មោះ ហួរ កុសល ឃាត់នៅកន្លែងលេងបាល់ទះស្ថិតក្នុងភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ (ជាអ្នកសមគំនិត)។
3/.ឈ្មោះសុឹម ឬទ្ធី ហៅ ជ្រូក ឃាត់ខ្លួននៅជិតស្តុបផ្សារមាន់អាំង ខណ្ឌទួលគោក វេលាម៉ោង21.30នាទី ជាអ្នកឌុបជនសង្សយ័ធ្វើសកម្មភាព កាប់លើជនរងគ្រោះ។
*វត្ថុតាងចាប់យក :
នៅរសៀលថ្ងៃទី22/10/2017 កម្លាំងជំនាញបាននាំជនសង្សយ័(ពេញ សុីណេង)ទៅចង្អុលបង្ហាញរុករកវត្ថុតាងដែលលាក់ទុក និងមធ្យោបាយរួមមានៈ
1/.កាំបិតផ្គាក់ចំនួន01ដើម(កាប់ជនរងគ្រោះ)
2/.ដាវចំនួន 02 ដើម
3/.ម៉ូតូC-125 ចំនួន01គ្រឿង (ជិះធ្វើសកម្មភាពកាប់ជនរងគ្រោះ)

ចំណែកបក្សពួក នៅសេសសល់ចំនួន03នាក់ទៀត ជំនាញកំពុងបន្តស្រាវជ្រាវតាមប្រមាញ់ដើម្បីអនុវត្តតាមនីតិវិធី៕ ដោយសនសុភ័ក្ដ

IMG-20171024-WA0004

IMG-20171024-WA0016

IMG-20171024-WA0017

IMG-20171024-WA0019