អស្ចារ្យណាស់ !! បុរសម្នាក់ប្រើធ្មេញលើកអាល់ទែ ហើយយកក្បាលដំដែកគោល

434

លោក Nurlan Alisherov បានបង្ហាញសមត្ថភាពទេពកោសល្យចម្លែកៗនឹកស្មានមិនដល់មួយ តាមរយៈការបង្ហាញទេពកោសល្យសមត្ថភាព ដែលកម្រមាននរណាម្នាក់អាចធ្វើបាន។ លោក Nurlan អាចប្រើក្បាលរបស់លោក ប្រៀបបីដូចជាញញួរដ៏តាន់ ដំដែកគោលចូលក្នុងសាច់ឈើ ប្រើធ្មេញខាំគាស់ដែកគោលចេញពីសាច់ឈើមកវិញ និងអាចប្រើធ្មេញរបស់គាត់ ខាំអូសរថយន្ត និងខាំលើកអាល់ទែជាដើម។

បុរសខ្លាំងឆ្អឹងដែកស្បែកស្ពាន់រូបនេះ បានអះអាងទៀតថា អ្វីដែលពិសេសជាងនេះទៅទៀតនោះ លោកក៏អាចអូសរថយន្តដែលមានទម្ងន់៣តោន បានក្នុងរយៈចម្ងាយ៣គីឡូម៉ែត្រ កាត់តាមផ្លូវរូងភ្នំ Too Ashuu Mountain ដែលមានកម្ពស់៣,៣០០ម៉ែត្រ បានថែមទៀតផង៕

c804d75d38df1a43167e8bc87bbadcb23a5fc020

992d3fc6eb95fd17d11bee3b11a55ccb7ac25f36

16ae98c96fbe347d9eac7708fd373439e036db5f

3e7914b497dd286bb7c6e42de7650e17a3892f01

6ebcd0e4055de7f95259dfce5195ddf8cfe27d65